កីឡាករ Cristiano Ronaldo បានឱ្យការងារមួយទៅកូនស្រីភ្នាក់ងារទីផ្សាររបស់ខ្លួន ដោយតំណែងនោះគឺជាអ្នកគ្រប់គ្រងបណ្ដាញសង្គមរបស់ខ្លួន ទាំង Facebook និង Twitter ។
Marisa Mendes គឺជាកូនស្រីរបស់លោក Jorge Mendes ភ្នាក់ងារទីផ្សាររបស់កីឡាករ Cristiano Ronaldo ។ នារីស្រស់ស្អាតម្នាក់នេះ ត្រូវបានខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid តែងតែឱ្យធ្វើជាអ្នកគ្រប់គ្រងនិងពិនិត្យទៅលើបណ្ដាញសង្គមរបស់ខ្លួន ពោលគឺមានទាំង Facebook និង Twitter ។
Ronaldo បច្ចុប្បន្ននេះ មានអ្នក Follow នៅលើ Twitter ចំនួន៤៧,៦លាននាក់ ខណៈដែលនៅលើបណ្ដាញសង្គម Facebook វិញ មានដល់ទៅ១១៧លាននាក់ឯណោះ។ ដូច្នេះហើយ បានជារូបគេត្រូវការមនុស្សម្នាក់ដើម្បីមើលការខុសត្រូវចំពោះគណនីនេះ៕
មតិយោបល់