​​សិស្សសាលា​លង់ទឹក​ស្លាប់​ ​នៅ​ខេត្តកំពង់ឆ្នាំ​​ រក​ឃើញ​សព​ម្នាក់​ទៀត​ហើយ​

កំពង់ឆ្នាំងៈ ​ករណី​​កុមារា​​ជិះ​កង់​ធ្លាក់​ពីលើ​ស្ពាន​ចូលក្នុង​ទឹកអូរ​កំពុង​ហូរ បណ្តាល​ឲ្យ​លង់​ស្លាប់​ ២​នាក់ ក្នុងចំណោម​៣នាក់​ ​ភ្លាម​ៗ​រក​ឃើញ​សព​កុមារាម្នាក់​ បា​ត់​ខ្លួនម្នាក់​ នៅ​ម៉ោង ១១​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​២០ ​ខែតុលា ឆ្នាំ​២០១៦ ​ក្រុម​គ្រួសារ​បាន​ធ្វើពិធី ​បែ​របន់​ថ្វាយ​ភ្លេងពិណពាទ្យ​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី​ក្នុងស្រុក ​​​ទើប​អ្នកស្រុក​រាវរក​សព​ឃើញ​។

លោក ទឹម ច​ន្ធី អធិការនគរបាលស្រុក​រលាប្អៀរ​ បានឲ្យដឹងថា​ កុមារា ឈ្មោះ ជា ផា​និ​ត អាយុ​៩​ឆ្នាំ ត្រូវ​បាន​អ្នកស្រុក​ក្នុងភូមិ​នាំគ្នា​មុជ​រាវ​រកឃើញ ​នៅ​ម៉ោង១១​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២០​ ខែតុលា ឆ្នាំ​២០១៦ ​មាន​រយៈពេល​២៧ម៉ោង​ ក្រោយពី​កុមារ​រងគ្រោះ​បាន​លង់ទឹក ​ហើយបន្ទាប់ពី​ឪពុកម្តាយ​ និង​ក្រុម​គ្រួសារ បាន​បន់​ស្រន់ថ្វាយ​ភ្លេងពិណពាទ្យ ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី ​បារមី​អ្នកថែរក្សា​នៅ​ទីនោះ​ ដើម្បីឲ្យរក​សព​ក្មេង​ប្រុស​នោះ​ឃើញ ​ហើយក៏​បាន​ប្រទះឃើញ​សព​នោះ​មែន​។ ចំណែក​សព​នៅ​មាន​សភាពរឹង​ធម្មតា​មិន​ហើម​នោះទេ​។

​លោក​អធិការ​ បាន​បញ្ជាក់ថា នៅ​ម៉ោង​៨និង​៣០​នាទី​ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០១៦ ​កុមា​រាជា​សិស្សសាលា ​ទាំង​៣​នាក់ បាន​ជិះ​កង់​មួយគ្រឿង ​មកដល់​ចំណុច​ស្ពាន​ស្វាយ​អាត់ ដែល​មាន​ទឹក​កំពុង​ហូរ​ខ្លាំង ​ក៏​ស្រាប់តែ​បាន​ដួល​កង់​ធ្លាក់​ពីលើ​ស្ពាន​ចូល​ទឹកអូរ​គួច​ យក​កុមារា​ទាំង​៣​នាក់​តែម្តង សំណាងល្អ​កុមារា​ប្រុស​ម្នាក់​ឈ្មោះ រុន វីរៈ អាយុ៩​ឆ្នាំ ​បាន​ស្រ​វា​តោង​មែក​ឈើ​ជាប់​ហើយ​ប្រឹង​វា​ឡើងគោក រត់​ទៅប្រាប់​ក្រុមគ្រួសារ​ ទើប​អ្នកស្រុក​មានការ​ភ្ញាក់ផ្អើល​នាំគ្នា​ចុះ​រាវរក​។​ ចំណែក​ក្មេង​ប្រុស​២​នាក់ ​ទៀត​បាន​លង់ទឹក​បាត់​ខ្លួន​រហូតដល់​ម៉ោង​ ១​និង​១០​នាទី​ ទើបរាវ​រក​​ឃើញ​សព​កុមារា​ម្នាក់​ឈ្មោះ ​យន្ត ណា​រ៉ុង ​អាយុ​១០​ឆ្នាំ​ ដែលមាន​ចម្ងាយ​ប្រមាណ​២៥០​ម៉ែត្រ​ពី​ស្ពាន​កន្លែង​កើតហេតុ។

លោក​អធិការ​បាន​បន្តថា​ នៅ​ថ្ងៃទី​១៩ ខែតុលា​ ក្រុម​អ្នក​រាវរក​បន្ត​រក រ​ហូត​ដល់​ម៉ោង​៦​ល្ងាច ​ទើប​ឈប់ និង​ព្រឹក​ឡើង ថ្ងៃទី​២០​ ខែតុលា អ្នកស្រុក​បាន​បន្ត​រក​រហូត ដល់​ម៉ោង​១១និង​៣០​នាទី ថ្ងៃត្រង់ ទើប​រក​ឃើញ​សព​កុមារ​ឈ្មោះ ​ជា ផានិត ​ និង​បាន​ប្រគល់​សព​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី។​ ក្រោយពី​ បាន​រក​ឃើញ​សព​ក្មេងប្រុស​ចុង​ក្រោយនេះ​ក្រុមគ្រួសារ​ ក៏​បានធ្វើ​ពិធី​ថ្វាយ​ភ្លេងពិណពាទ្យ ​លា​មាត់​លា​-​ក ​ដល់​ម្ចាស់​ទឹកដី​ក្នុងភូមិ​ផងដែរ ​ ដើម្បី​កុំ​ឲ្យ​មានរឿង​បែបនេះ​ក្នុង​ភូមិ​នៅ​ថ្ងៃក្រោយ​ទៀត​៕

លង់ទឹកលង់ទឹកលង់ទឹកលង់ទឹកលង់ទឹកលង់ទឹកលង់ទឹកលង់ទឹក

មតិយោបល់