កម្ពស់ទឹកថ្ងៃ២៧ កក្កដានេះ ស្រក៥
ភ្នំពេញៈ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថានភាពកម្ពស់ទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រចំនួន៥ បានបង្ហាញថា ទឹកបានស្រកចុះបន្តិច បើធៀបនឹងថ្ងៃម្សិលមិញ។ នេះជាការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅមុននេះ។ ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២៧ ខែកក្កដានេះ ឲ្យដឹងថា ស្ថានីយជលសាស្ត្រ ទី១ ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់៦,៩៨ម៉ែត្រ…