ព័ត៌មានជាតិ

កម្ពស់ទឹកថ្ងៃ២១ កក្កដានេះ ឡើង៤ ស្រក៣កន្លែង

ភ្នំពេញ: គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថានភាពកម្ពស់ទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រចំនួន៤ បានបង្ហាញថា ទឹកបានឡើងបន្តិច គ្រាដែលស្ថានីយជលសាស្ត្រចំនួន៣ កម្ពស់ទឹកស្រកចុះបន្ដិច។ នេះជាការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅមុននេះ។

ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២១ ខែកក្កដានេះ ឲ្យដឹងថា ស្ថានីយជលសាស្ត្រ ទី១ ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់៤,៩០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៣ម៉ែត្រ ទី២ ទន្លេមេគង្គ-អ្នកលឿង ទឹកមានកម្ពស់៣,៣៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៦ម៉ែត្រ ទី៣ ទន្លេបាសាក់-កោះខែល ទឹកមានកម្ពស់៤,៣៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០១ម៉ែត្រ និងទី៤ ទន្លេសាប-ព្រែកក្ដាម ទឹកមានកម្ពស់៣,៩២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៣ម៉ែត្រ។

ក្នុងនោះដែរ ស្ថានីយជលសាស្ត្រចំនួន៣ផ្សេងទៀត រួមមាន ទី១ ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់៥,៤៧ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,២៤ម៉ែត្រ ទី២ ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់១៣,៧០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,៤០ម៉ែត្រ ទី៣ ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់៨,៤៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,០៧ម៉ែត្រ។

ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃនេះ ក៏បានព្យាករណ៍ពីកម្ពស់ទឹកទន្លេនៅតាមបណ្ដាស្ថានីយជលសាស្ត្រទាំង៧ ចាប់ពីថ្ងៃទី២២ – ២៤ ខែកក្កដា ឆ្នាំ២០១៦ ដែលបង្ហាញថា កម្ពស់ទឹកនឹងស្រកចុះគ្រប់ទីកន្លែងផងដែរ៕

មតិយោបល់