ព័ត៌មានជាតិ

កម្ពស់ទឹកថ្ងៃ២៦ កក្កដានេះ ស្រក៥កន្លែង

ភ្នំពេញ: គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថានភាពកម្ពស់ទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រចំនួន៥ បានបង្ហាញថា ទឹកបានស្រកចុះបន្តិច បើធៀបនឹងថ្ងៃម្សិលមិញ។ នេះជាការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅមុននេះ។

ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២៦ ខែកក្កដានេះ ឲ្យដឹងថា ស្ថានីយជលសាស្ត្រ ទី១ ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់៧ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,១៤ម៉ែត្រ ទី២ ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់៤,១៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,១២ម៉ែត្រ ទី៣ ទន្លេមេគង្គ-អ្នកលឿង ទឹកមានកម្ពស់២,៩៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,១០ម៉ែត្រ ទី៤ ទន្លេបាសាក់-កោះខែល ទឹកមានកម្ពស់៣,៨២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,១០ម៉ែត្រ និងទី៥ ទន្លេសាប-ព្រែកក្ដាម ទឹកមានកម្ពស់៣,២៩ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,០៩ម៉ែត្រ។

ដោយឡែក នៅស្ថានីយជលសាស្ត្រ ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់៤,៨៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើងបន្តិច គឺ០,០១ម៉ែត្រ ខណ:ដែលកម្ពស់ទឹកនៅស្ថានីយជលសាស្ត្រមេគង្គ-ក្រចេះ ទឹកមានកម្ពស់ថេរ គឺ១២,១៥ម៉ែត្រ បើធៀបថ្ងៃម្សិលមិញ។

ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃនេះ ក៏បានព្យាករណ៍ពីកម្ពស់ទឹកទន្លេនៅតាមបណ្ដាស្ថានីយជលសាស្ត្រទាំង៧ ចាប់ពីថ្ងៃទី២៧ – ២៩ ខែកក្កដា ឆ្នាំ២០១៦ផងដែរ៕

មតិយោបល់