កូរ៉េខាងជើង នឹងសម្ញែងក្បួនព្យុហយាត្រយោធា មុនព្រឹត្តិការណ៍អូទ្បាំពិក នៅកូរ៉េខាងត្បូង

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង គ្រោងរៀបចំខួបលើកទី ៧០ នៃការដង្ហែរក្បួនព្យុហយាត្រាយោធាខ្លួន មួយថ្ងៃមុនព្រឹត្តិការណ៍កីទ្បាអូឡាំពិករដូវរងា នៅកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨។ ក្បួនដង្ហែរយោធាប្រចាំឆ្នាំ ដែលគេសម្គាល់ថា ជាថ្ងៃបង្កើតកងទ័ពរបស់កូរ៉េខាងជើង ត្រូវបានប្រារព្ធធ្វើឡើងជាធម្មតា នៅក្នុងខែមេសា ប៉ុន្តែត្រូវបានផ្លាស់ប្តូរមកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំនេះវិញ…

មិននឹកស្មាន អ៊ាម វន្នី ត្រូវមន្ត្រីស្ថានទូតកូរ៉េច្រានចោល

គ្មានអ្នកណានឹកស្មាននោះទេ ថាតារាចម្រៀងដែលធ្លាប់មានប្រវត្តិចេញសម្ដែងដល់ទៅទឹកដីអាមេរិក និងប្រទេសមួយចំនួនផ្សេងទៀត ស្រាប់តែត្រូវស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាបដិសេធមិនអោយធ្វើដំណើរទៅកាន់ប្រទេសនេះ ដោយលោកហេតុផលថាខ្លាចលោកបានចេញទៅដល់កូរ៉េហើយមិនព្រមត្រលប់មកវិញ។ លោកត្រូវស្ថានទូតកូរ៉េច្រានចោល ក្នុងគម្រោងស្នើសុំចេញសម្ដែងក្នុងគម្រោងសប្បុរសធម៌ធំមួយ ដែលរៀបចំដោយអង្គការ«ខ្ញុំខ្មែរ» ក្នុងបំណងរ៉ៃអង្គាសថវិកាជួយដល់ស្រ្តីមេម៉ាយ និងក្មេងៗក្រីក្រនៅកម្ពុជា និងដើម្បីយកឱកាសទៅច្រៀងរាំអោយពលករខ្មែរធ្វើការទីនោះរីករាយកុំអោយនឹកស្រុក។ លោក ហាក់ ធៀមុនី ដែលត្រូវគេស្គាល់ថាជាអ្នកចាត់ចែងឯកសាររបស់តួរត់ចាំចុះឡើងៗតំណាងឲ្យអង្គការខ្ញុំខ្មែរ បានអះអាងថាក្នុងចំណោមតារាចម្រៀងច្រើនរូបដែលបានរត់ការអោយចេញសម្ដែងនៅក្នុងប្រទេសកូរ៉េនាពាក់កណ្ដាលខែកុម្ភៈនេះ លោកអ៊ាម វន្នី ត្រូវបានស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាសម្រេចមិនអោយទិដ្ឋាការនោះទេ បើទោះជាលោកព្យាយាមប្រគល់អោយនូវឯកសារពាក់ព័ន្ធដើម្បីអោយបានចេញរួច។…

ប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើង នឹងមកកាន់ប្រទេសកូរ៉េខាងត្បូង

កូរ៉េៈ លោកស្រី គីម យូជុង ដែលគេស្គាល់ថា ជាប្អូនស្រីបង្កើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងអញ្ជើញមកកាន់ប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍នេះ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីទ្បាអូទ្បាំពិករដូវរងាខាងមុខ ដែលរៀបចំទ្បើងដោយរដ្ឋាភិបាលក្រុងសេអ៊ូល។ នេះបើយោងតាមសារព័ត៌មានចិនស៊ិន ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨៕

ព្រះរាជអាជ្ញារងចោទប្រកាន់បុរសម្នាក់ ដែលរួមភេទតាមហ្វេសប៊ុកនិងគំរាមកំហែងហែកកេរ្ដិ៍ដើម្បីទារប្រាក់ពីស្រ្ដីម្នាក់ធ្វើការនៅប្រទេសកូរ៉េ

កណ្ដាលៈ មន្ត្រីតុលាការ ថ្លែងឱ្យដឹងថាលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ សម្រេចចោទប្រកាន់បុរសម្នាក់ដែលរួមភេទតាមហ្វេសប៊ុកនិងគំរាមទារប្រាក់ពីស្ត្រីរងគ្រោះជាពលករខ្មែរនៅកូរ៉េបានជាង៤ម៉ឺនដុល្លារ ជាផ្លូវការ ហើយបច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។ ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ”គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោសដោយសារការអនុវត្តជាក់ស្ដែងនូវការគំរាមកំហែង”តាមមាត្រា៣៧៤នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសចន្លោះពី៥ឆ្នាំទៅ១០ឆ្នាំ។ គួរបញ្ជាក់ថា ជនល្មើសរូបនេះ ធ្លាប់ជាប់ពន្ធនាគារ១២ឆ្នាំ ពីបទប្លន់ បានសម្រេចគំរាមទារប្រាក់ជាថ្នូរនឹងការមិនបញ្ចេញរូបអាក្រាតកាយ…

មិនធម្មតា!! កីឡាករបរទេសទី២ ណាហ្គាវើល ធ្លាប់លេង FIFA U-20 World Cup ឲ្យកូរ៉េខាងត្បូង

ក្លិបបាល់ទាត់ ណាហ្គាវើល បានធ្វើការចុះកិច្ចសន្យាជាមួយកីឡាករ Han SungGyu ដែលមានសញ្ជាតិកូរ៉េខាងត្បូង ជាខ្សែបម្រើប្រយុទ្ធ ដែលមានបទពិសោធន៍ធ្លាប់លេងក្នុងពានរង្វាន់ FIFA U20 World Cup ឆ្នាំ ២០១៣ នឹងប្រកួតជម្រុះកីឡាអូឡាំពិកឆ្នាំ ២០១៥ ហើយជាជម្រើសជាតិកូរ៉េខាងត្បូងចាប់ពីអាយុក្រោម ១៧ ឆ្នាំរហូតដល់ ២១ ឆ្នាំ…

Terengganu បន្តប្រកួតស្មើជាលើកទី ២ (វីដេអូ)

ក្រុមបាល់ទាត់ Terengganu ដែលកីឡាករកម្ពុជា ធារី ចន្ថាប៊ីន កំពុងប្រក្របអាជីពជាមួយ បានធ្វើការប្រកួតនាសប្តាហ៍ទី ២ នៃក្របខ័ណ្ឌលំដាប់កំពូលរបស់ម៉ាឡេសុី (Malaysia Super League) ដោយស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះ kelantan ជាលទ្ធផល ១ ទល់ ១ នាកីឡដ្ឋាន Sultan Muhammad IV កាលពីម្សិលមិញ។…

លោក ភា សុភ័ក្រ្តា បង្ហើបពីមូលហេតុខ្លះៗដែលសម្រេចឲ្យកីឡាករកូរ៉េខាងត្បូងទៅលេងនូវម៉ាឡេសុី

លោក ភា សុភ័ក្រ្តា ដែលជាគ្រូជំនួយក្លិប ក្រសួងការពារជាតិ (ទ័ព) បានបង្ហើបប្រាប់ពីមូលហេតុខ្លះៗ ដែលព្រមឲ្យខ្សែប្រយុទ្ធកូរ៉េខាងត្បូង Lee Jun-hyeob ចាកចេញ ដើម្បីទៅចូលរួមនូវក្លិប Terengganu FC ប្រទេសម៉ាឡេសុីវិញ។ បើតាមសម្តីគ្រូជំនួយ ក្រសួងការពារជាតិ បាននិយាយថា៖ «និយាយរួមទៅក្លិប Terengganu FC…

មកដឹងពីមូលហេតុ Terengganu FC នាំយកខ្សែប្រយុទ្ធពី ក្រសួងការពារជាតិ

ក្លិបដែលជាសមាជិកក្របខ័ណ្ឌកំពូលម៉ាឡេសុី Terengganu FC បានចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធកូរ៉េខាងត្បូង Lee Jun-hyeob ពីក្លិប ក្រសួងការពារជាតិ (ទ័ព) កាលពីម្សិលមិញ ដោយមូលហេតុនាំមកជំនួសកន្លែងប្រធានក្រុម Hyeon Woo Kim បានរងរបួសនឹងត្រលប់ទៅប្រទេសកូរ៉េវិញ។ ប្រធានក្រុម Terengganu FC ដែលជាកីឡាករកូរ៉ាខាងត្បូង Woo Kim បានរងរបួសជង្គង់ក្នុងអំឡុងការប្រកួតមិត្តភាពជាមួយក្រសូងការពារជាតិ (កម្ពុជា)…

ឧទ្ធរណ៍កូរ៉េខាងត្បូង សម្រេចដោះលែងទាយាទ Samsung ឱ្យមានសេរីភាព!

តុលាការឧទ្ធរណ៍ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានសម្រចព្យួរទោសអគ្គនាយករងក្រុមហ៊ុន Samsung គ្រុប លោក Lee Jay-Yong ឱ្យមានសេរីភាព បន្ទាប់លោកបានអនុវត្តទោសក្នុងពន្ធធនាគារបានមួយឆ្នាំ ពីបទពុករលួយ និងស៊ីសំណូក។ ការដោះលែងនេះ គឺធ្វើឡើងផងដែរក្រោយតុលាការកំពូលរបស់ប្រទេសបានកាត់បន្ថយទោសពាក់កណ្តាល ដល់រូបលោក ពី ៥ ឆ្នាំ មកនៅត្រឹម ២…

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង របស់ក្លិប ក្រសួងការពារជាតិ ផ្លាស់ទៅម៉ាឡេសុី ទាំងមិនទាន់បង្ហាញខ្លួនផ្លូវការផង

បន្ទាប់ពីខ្សែប្រយុទ្ធ Lee Jun-hyeob សញ្ជាតិកូរ៉េខាងត្បូង បានចុះកិច្ចសន្យាជាមួយក្លិប ក្រសួងការពារជាតិ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពោលចាប់ពីថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨ កន្លងមក ពេលនេះបានចាកចេញទៅកាន់ក្លិប​ Terengganu FC នៃក្របខ័ណ្ឌកំពូលរបស់ប្រទេសម៉ាឡេសុី រួមជាកីឡាករកម្ពុជា ធារី ចន្ថាប៊ីន។ សូមរំលឹកថា…