កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង គ្រោងរៀបចំខួបលើកទី ៧០ នៃការដង្ហែរក្បួនព្យុហយាត្រាយោធាខ្លួន មួយថ្ងៃមុនព្រឹត្តិការណ៍កីទ្បាអូឡាំពិករដូវរងា នៅកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្បួនដង្ហែរយោធាប្រចាំឆ្នាំ ដែលគេសម្គាល់ថា ជាថ្ងៃបង្កើតកងទ័ពរបស់កូរ៉េខាងជើង ត្រូវបានប្រារព្ធធ្វើឡើងជាធម្មតា នៅក្នុងខែមេសា ប៉ុន្តែត្រូវបានផ្លាស់ប្តូរមកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំនេះវិញ ខណៈមិនទាន់ច្បាស់ទេថា តើពេលណាក្បួនដង្ហែរនេះ នឹងចាប់ផ្តើម។
ពាក់ព័ន្ធនឹងបញ្ហានេះ កូរ៉េខាងជើង ក៏បានធ្វើការច្រានចោលផងដែរ នូវការរិះគន់ចំពោះផែនការរៀបចំក្បួនដង្ហែរនេះ ដោយបាននិយាយថា គ្មាននរណាម្នាក់ មានសិទ្ធិលូកដៃក្នុងរឿងនេះនោះទេ។
យ៉ាងណាមិញកាសែតគណបក្សពលករកូរ៉េខាងជើង Roders Sinmun បាននិយាយថា «វាជាទម្លាប់ និងធម្មតាទៅហើយ ដែលបណ្ដាប្រទេសនៅលើពិភពលោក បានចាប់ផ្តើមបង្កើតយោធាដ៏ខ្លាំងក្លារបស់ពួកគេ ហើយប្រារព្ធពិធីនេះ ជាមួយនឹងព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល»៕
មតិយោបល់