មនុស្សរងរបួស និងងាប់គោ១ក្បាល ផ្ទះ១០៩ខ្នង រងការខូចខាត ករណីភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្ត្រាក់

កណ្ដាលៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ល្ងាចម្សិលមិញ វេលាម៉ោង ៥និង៣០នាទី នៅស្រុកកោះធំ មានករណីភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ០២ឃុំ ក្នុងឃុំឈើខ្មៅ និងឃុំសំពៅពូន ៖ ១.ឃុំឈើខ្មៅចំនួន ៥៥ខ្នងផ្ទះ ៖ ក្នុងនោះ រលំផ្ទះចំនួន…

សូមប្រុងប្រយ័ត្ន បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៧ដល់២៣

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ទឹកភ្លៀងកម្ពស់ ១០០.៦០បណ្តាលឲ្យមានការជន់លិចនៅក្នុងក្រុងសៀមរាប

សៀមរាបៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថៃ្ងទី១៤ ខែមិថុនា ឆ្នាំ២០២០ ល្ងាច បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិតកម្ពស់ ១០០.៦០ មម បណ្តាលឲ្យការដោះទឹកមិនទាន់បង្កឲ្យមានការជន់លិចនៅក្នុងក្រុងសៀមរាប ដោយកន្លែង៕  

នារសៀលនេះ មានភ្លៀងធ្លាក់នៅគ្រប់ខណ្ឌ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី១០ ខែមិថុនា ឆ្នាំ២០២០ រសៀល មានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរនៅគ្រប់ខណ្ឌ ក្នុងរាជធានីភ្នំពេញ៕

ភ្លៀងលាយឡំខ្យល់កន្ត្រាក់ ផ្គររន្ទះ បណ្ដាលឲ្យមនុស្សស្លាបម្នាក់ សាលារៀនមួយខ្នង និងផ្ទះ ៤ខ្នង

ឧត្ដរមានជ័យៈ យោងផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ល្ងាចម្សិលមិញ មានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់ ផ្គររន្ទះ បានបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សចំនួន ០១នាក់ និងប៉ះសាលារៀនចំនួន ០១ខ្នង ផ្ទះប្រជាពលរដ្ឋចំនួន ០៤ខ្នង ស្ថិតនៅភូមិរហាល់ ឃុំលំទង ភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង…

ភ្លៀងធ្លាក់ លាយឡំខ្យល់កន្រ្តាក់ បំផ្លាញផ្ទះ និងភោជនីដ្ឋានមួយកន្លែង នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅរសៀលថៃ្ងទី២៧ ខែឧសភា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្រ្តាក់ បានបណ្ដាលឲ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ០១ខ្នង និងភោជនីដ្ឋាន ០១កន្លែង ស្ថិតនៅភូមិគូរ និងភូមិកញ្រ្ជៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕

ការព្យាករណ៍កម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២០ ចាត់ទុកជាប្រភេទជំនន់មធ្យម

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា សេចក្ដីជូនដំណឹងស្ដីពី ការព្យាករណ៍កម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២០ នេះ មានដូចតទៅ៖

ភ្លៀងនៅតែបន្តធ្លាក់ជាច្រើនកន្លែងក្នុងខេត្តស្វាយរៀង

ស្វាយរៀងៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០មានភ្លៀងបន្តធ្លាក់កម្រិតខ្សោយនៅក្រុងស្វាយរៀង និងស្រុកស្វាយទាប ខេត្តស្វាយរៀង៕  

នារសៀលនេះ កំពុងមានភ្លៀងធ្លាក់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ រសៀល កំពុងមានភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យម នៅស្រុកបង្គលបូរី ខេត្តបន្ទាយមានជ័យ៕

ប៉ើងដំបូល ៤៦ផ្ទះ ខ្នង និងរលំទាំងស្រុង ០៣ផ្ទះ​នៅខេត្តកំពត

កំពតៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយម​ បានឲ្យដឹងថានៅថៃ្ងទី១២ ខែឧសភា ឆ្នាំ២០២០ រសៀល វេលាម៉ោង ២និង៣០នាទី ដល់វេលាម៉ោង ៤និង០០នាទី មានភ្លៀងធ្លាក់កម្រិតខ្សោយ- មធ្យម និងខ្យល់កន្ត្រាក់ បានបង្កឲ្យមានការប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ នៅស្រុកឈូក ខេត្តកំពត ក្នុងឃុំចំនួន ០៤ គឺ…