កំពតៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថានៅថៃ្ងទី១២ ខែឧសភា ឆ្នាំ២០២០ រសៀល វេលាម៉ោង ២និង៣០នាទី ដល់វេលាម៉ោង ៤និង០០នាទី មានភ្លៀងធ្លាក់កម្រិតខ្សោយ- មធ្យម និងខ្យល់កន្ត្រាក់ បានបង្កឲ្យមានការប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ នៅស្រុកឈូក ខេត្តកំពត ក្នុងឃុំចំនួន ០៤ គឺ ឃុំបឹងនិមល ប៉ើងដំបូល ១៥ខ្នង និងរលំទាំងស្រុង ០២ខ្នង , ឃុំល្បើក ប៉ើងដំបូល ១៧ខ្នង និងរលំទាំងស្រុង ០១ខ្នង , ឃុំដូនយ៉យ ប៉ើងដំបូល ០៦ខ្នង និងឃុំតាកែន ប៉ើងដំបូល ០៨ខ្នង ។ សរុបទាំង ០៤ឃុំ គឺប៉ើងដំបូលចំនួន ៤៦ផ្ទះ ខ្នង និងរលំទាំងស្រុង ០៣ផ្ទះខ្នង ៕
មតិយោបល់