ជិតចូលឆ្នាំហើយ! មានភ្លៀងកក់ខែ នៅខេត្តកំពង់ធំ

កំពង់ធំៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ព្រឹក មានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យមនៅក្រុងស្ទឹងសែន ស្រុកសន្ទុក ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ខេត្តកំពង់ធំ៕

ភ្លៀងធ្លាក់ និងខ្យល់កន្រ្តាក់ វាយប្រហារនៅឧត្តរមានជ័យ ធ្វើឲ្យខូចខាតផ្ទះពលរដ្ឋ និងរបួសមនុស្ស ៣នាក់

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ យប់ម្សិលមិញ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២០ខ្នង និងមានមនុស្សរងរបួសធ្ងន់ចំនួន ០៣នាក់ (ព័ត៌មានបឋម) ស្ថិតនៅភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕

ខ្យល់កន្ត្រាក់ លាយទ្បំជាមួយភ្លៀង បំផ្លាញផ្ទះពលរដ្ឋជាង ៤០ខ្នង នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ល្ងាចម្សិលមិញ វេលាម៉ោង ៥ និង០០នាទី មានធ្លាក់ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ ក្នុងកម្រិត១,០ មម ទៅ ៨៦,០ មម បណ្តាលឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជាង ៤០ខ្នង នៅស្រុកឧដុង្គ…

ព្រឹកនេះ កំពុងមានភ្លៀងធ្លាក់ នៅក្រុង/ខេត្តកែប

កែបៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ កំពុងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម នៅក្រុងកែប និងផ្នែកខ្លះនៃស្រុកដំណាក់ចង្អើរ ខេត្តកែប៕

ភ្លៀងកំពុងបន្តធ្លាក់នៅស្រុកជីក្រែង

សៀមរាបៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ល្ងាច មានភ្លៀងបានធ្លាក់នៅស្រុកជីក្រែង ខេត្តសៀមរាប៕  

ភ្លៀងធ្លាក់ទាំងព្រឹក នៅក្រុង/ខេត្តកែប

កែបៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី៧ ខែមេសា ឆ្នាំ២០២០ ព្រឹក កំពុងមានភ្លៀងធ្លាក់កម្រិតខ្សោយ នៅស្រុកដំណាក់ចង្អើរ និងផ្នែកខ្លះនៃក្រុងកែប ខេត្តកែប៕

ភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់បានបណ្ដាលឲ្យរបើកដំបូលសាលាប្រជុំវត្តស្រែល្អ ស្រុកត្រពាំងប្រាសាទ

ឧត្តរមានជ័យៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថានៅថៃ្ងទី៦ ខែមេសា ឆ្នាំ២០២០ រសៀល មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់បានបណ្ដាលឲ្យរបើកដំបូលសាលាប្រជុំវត្តស្រែល្អ ក្នុងឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕  

នារសៀលនេះ មានភ្លៀងធ្លាក់ស្រិចៗ នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅរសៀលថៃ្ងទី៦ ខែមេសា ឆ្នាំ២០២០ មានភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យម នៅផ្នែកខ្លះនៃស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕

គ្រោះធម្មជាតិ! បណ្តាលឲ្យផ្ទះពលរដ្ឋ៧ខ្នង រងការខូចខាត នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កាលពីថៃ្ងទី២ ខែមេសា ឆ្នាំ២០២០ នាពេលយប់ម្សិលមិញ មានករណីខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន០៧ខ្នង ស្ថិតនៅក្នុងភូមិស្រែក្រសាំង អូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៕

ផ្ទះ ៦៣ខ្នងត្រូវរងការខូចខាតករណីខ្យល់កន្រ្តាក់នៅខេត្តបាត់ដំបង

បាត់ដំបងៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅល្ងាចថៃ្ងទី២ ខែមេសា ឆ្នាំ២០២០ ស្រុកសំឡូត និងស្រុករុក្ខគីរី ខេត្តបាត់ដំបង មានភ្លៀងធ្លាក់ និងខ្យល់កន្រ្តាក់បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ០៦ឃុំ រួមមាន ៖ ១.ឃុំសំឡូត ប៉ះពាល់ចំនួន ០២ភូមិ គឺ ភូមិបឹងរុនចំនួន…