ភ្នំពេញ៖ នគរបាលជាតិ មានគម្រោងបង្កើតកាសែតផ្ទាល់ខ្លួនជាជាភាសាខ្មែរ ដើម្បីផ្ដល់ព័ត៌មានច្បាស់ការស្ដីពីសន្តិសុខ និងបទល្មើសផ្សេងៗនៅក្នុងប្រទេសកម្ពុជាទៅឲ្យសាធារណជន និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងគ្រោះថ្នាក់នៃគ្រឿងញៀនហើយកាសែតបែបនេះវាមិនសូវមានទេនៅតាមប្រទេសមួយចំនួន។ យោងតាមកាសែតខេមបូឌា ឌេលី បានចុះផ្សាយ និងដកស្រង់សម្ដីរបស់កឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ថា “អង្គភាពរបស់យើងមានគម្រោងបង្កើតកាសែតផ្ទាល់ខ្លួន ប៉ុន្តែយើងចាំបាច់ត្រូវតែមានការអនុញ្ញាតជាមុន (ត្រូវតែទទួលបានភ្លើងខៀវពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាមុនសិន)”។…
មតិយោបល់