បាត់ដំបងៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅល្ងាចថៃ្ងទី២ ខែមេសា ឆ្នាំ២០២០ ស្រុកសំឡូត និងស្រុករុក្ខគីរី ខេត្តបាត់ដំបង មានភ្លៀងធ្លាក់ និងខ្យល់កន្រ្តាក់បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ០៦ឃុំ រួមមាន ៖
១.ឃុំសំឡូត ប៉ះពាល់ចំនួន ០២ភូមិ គឺ ភូមិបឹងរុនចំនួន ០៩ខ្នងផ្ទះ និងភូមិកន្ទួត ចំនួន ០៩ខ្នងផ្ទះ សរុប ១៨ខ្នងផ្ទះ
២.ឃុំស៊ុង ចំនួន ០១ភូមិ គឺ ភូមិកណ្តាល ចំនួន ១៤ខ្នងផ្ទះ
៣.ឃុំតាសាញ ០១ភូមិ គឺ ភូមិអន្លង់ពួក ចំនួន ០៧ខ្នងផ្ទះ
៤.ឃុំព្រៃត្រឡាច ប៉ះពាល់ចំនួន ១៧ខ្នង
៥.ឃុំមុខរាហ៍ ប៉ះពាល់ចំនួន ០៦ខ្នង
៦.ឃុំស្តុកប្រវឹក ប៉ះពាល់ចំនួន ០១ខ្នង
សរុបរួម ០៦ឃុំ ចំនួន ៦៣ខ្នងផ្ទះ ៕
មតិយោបល់