ខេត្តចំនួន​៨​ប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី​០៩ ដល់ថ្ងៃទី​១៥ ខែកញ្ញា!..

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យាករណ៍អាកាសធាតុ ( ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៨ ) ៖ ខេត្តចំនួន ៨ ប្រឈមនឹងជំនន់ទឹកភ្លៀង៕​

​ភ្លៀងនឹងធ្លាក់រាយប៉ាយ​ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី​០៣ ដល់ថ្ងៃទី​០៩​ខែកញ្ញា!

ភ្នំពេញៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យាករណ៍អាកាសធាតុ ( ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៨ ) ៖ ភ្លៀងនឹងធ្លាក់រាយប៉ាយឡើងវិញក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕​

គិតត្រឹមម៉ោង៣និង៣០ នាទី រសៀលនេះ ទឹកទន្លេស្ទឹងត្រែងមានកម្ពស់ ១០,៥១ ម៉ែត្រ

ស្ទឹងត្រែងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង៣និង៣០ នាទី រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង មានកម្ពស់ ១០,៥១ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ )៕

បាតុភូតខ្យល់កន្ត្រាក់ វាយបោកបក់បំផ្លាញផ្ទះប្រជាពលរដ្ឋ នៅខេត្តក្រចេះ

ក្រចេះ: ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បាតុភូតខ្យល់កន្ត្រាក់ ដែលបានកើតឡើងនៅចំណុចឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នាវេលាយប់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៨ បានវាយបោកបក់បំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន ០៣ ខ្នង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ៕

ភ្លៀងធ្លាក់នៅក្រុងកំពង់ចាម កាលពីយប់មិញ បណ្ដាលឲ្យទឹកលិច តាមផ្លូវមួយចំនួន

កំពង់ចាមៈ យោងតាមផាកហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀង ដែលបានធ្លាក់នៅក្រុងកំពង់ចាម ក្នុងកម្រិត ៥៤,៨ មីលីម៉ែត្រ នាវេលាយប់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៨ នេះ បានបង្កឲ្យមានទឹកលិចនៅតាមផ្លូវមួយចំនួនក្នុងក្រុង៕

ទឹកស្ទឹងសង្កែ ក្រុងបាត់ដំបង បានវិលមករកស្ថានភាពប្រក្រតីស្ទើរទាំងស្រុងហើយ

បាត់ដំបងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានបន្តស្រកចុះមកនៅក្នុងកម្ពស់ ១០,០០ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៧៥ ម៉ែត្រ)…

មន្ត្រីខាងក្រសួងធនធានទឹក កំពុងប្រចាំការ ដើម្បីត្រៀមអន្តរាគមន៍ទប់ទល់នឹងជំនន់ស្ទឹងព្រែកត្នោត

ភ្នំពេញៈ យោងតមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ប្រចាំការនៅតាមទំនប់សណ្តរស្ទឹងព្រែកត្នោត ដើម្បីត្រៀមអន្តរាគមន៍ទប់ទល់នឹងជំនន់ស្ទឹងព្រែកត្នោត ដែលអាចនឹងមកដល់នៅម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៨ នេះ៕

ទិដ្ឋភាពជំនន់ទឹកទន្លេសេសាន កំពុងវាយលុកឃុំតាឡាតរបស់ស្រុកសេសាន

ស្ទឹងត្រែងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទិដ្ឋភាពជំនន់ទឹកទន្លេសេសាន កំពុងវាយលុកឃុំតាឡាតរបស់ស្រុកសេសាន ខេត្តស្ទឹងត្រែង ៕

ជំនន់ទឹកភ្លៀង កំពុងតែវាយលុកក្នុងស្រុកភ្នំស្រួច!

កំពង់ស្ពឺៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា នៅតំបន់ភ្នំស្រួច ចាប់តាំងពីថ្ងៃទី ១៨ រហូតមកដល់រសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៨ នេះ ក្នុងកម្រិត ១៨០ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀង វាយលុកឃុំមួយចំនួនរបស់ស្រុកភ្នំស្រួច…

Update៖ មកទល់ម៉ោង១រសៀលនេះ ទឹកស្ទឹងសង្កែក្រុងបាត់ដំបង កំពុងតែបន្តឡើង

បាត់ដំបងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ម៉ោង១រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នេះ ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានបន្តកើនឡើងដល់កម្ពស់ ១២,២០ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៧៥ ម៉ែត្រ ) ។…