ត្រៀមបងប្អូន! ភ្លៀងនឹងចាប់ផ្តើមធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី២២-២៦កញ្ញា នឹងអាចបង្កជាជំនន់ទឹកភ្លៀង

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយរកឃើញថា ប្រព័ន្ធសម្ពាធទាប បន្តអូសកាត់លើអាងទន្លេមេគង្គ និងបន្តមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាមានស្ថានភាពដូចខាងក្រោម៖ -ចាប់ពីថ្ងៃទី១៩ -២១ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យមក្នុងក្របខ័ណ្ឌទូទាំងប្រទេស -ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ សូមប្រុងប្រយត្ន័៖…

អាជ្ញាធរក្រុងប៉ោយប៉ែត សម្រេចកាត់ផ្តាច់តួទំនប់ ដើម្បីរំដោះធារទឹកមួយចំនួនចេញ ពីក្នុងអាងអូរខៃដន

បន្ទាយមានជ័យៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិតពី ៦៧ ទៅ ៧៤ មីលីម៉ែត្រ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើឲ្យទឹកក្នុងអាងអូរខៃដន កើនឡើងដល់កម្ពស់ ១៥ ម៉ែត្រ ដែលជាកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ។ ដើម្បីបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរ ក្រុមការងារអន្តរាគមន៍ចម្រុះ ដែលមានមន្ទីរធនធានទឹក…

Update៖ ទឹកជំនន់ហូរកាត់ផ្លូវជាតិលេខ ៤ បានស្រកផុតអស់ហើយ ខណៈចរាចរណ៍ក៏ត្រូវបានបើកឲ្យដំណើរការជាប្រក្រតីឡើងវិញផងដែរ

ព្រះសីហនុៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ព្រឹកព្រលឹមថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ជំនន់ទឹកភ្លៀងដែលបានហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង (គីទ្បូម៉ែត្រ ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតផ្លូវជាតិ…

ទឹកស្ទឹងសំរោង បន្តកើនឡើងហូរហៀរពីលើផ្លូវជាតិលេខ ៤

ព្រះសីហនុៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម ​បានឲ្យដឹងថា មកដល់ម៉ោង ២ និង១៥ នាទី រសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសំរោង ត្រង់ចំណុចស្ពានសំរោង (គីទ្បូម៉ែត្រលេខ ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ…

ទឹកស្ទឹងសំរោង ផ្លូវជាតិលេខ ៤ ជន់ឡើងជាថ្មី

ព្រះសីហនុៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិត ១១៧ មីលីម៉ែត្រ នៅក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានធ្វើឲ្យទឹកស្ទឹងសំរោង ត្រង់ចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ហក់ឡើងជាថ្មី នាព្រឹកថ្ងៃទី ១៧…

ទឹកជំនន់ហូរពីប្រទេសថៃ រួមនិងជំនន់ទឹកភ្លៀងធ្វើឲ្យលិចហូរកាត់លើកំណាត់ផ្លូវជាតិលេខ ៥៨

បន្ទាយមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជំនន់ទឹកភ្លៀងដែលហូរធ្លាក់ពីប្រទេសថៃផង និងបរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងតំបន់ផង បានបង្កឲ្យមានទឹកជំនន់ហូរហៀរកាត់ពីលើកំណាត់ផ្លូវជាតិលេខ ៥៨ ត្រង់ចំណុចភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ទឹកជំនន់ដែលហូរហៀរពីលើផ្លូវជាតិនេះ គឺមានប្រវែងប្រមាណ ៧០ ម៉ែត្រ និងជម្រៅពី ០,១៥-០,២០…

ត្រៀមបងប្អូន! ព្យុះទី២២ឈ្មោះ មង្ឃុត និងទី២៣ឈ្មោះ បារីចាត នឹងជះឥទ្ធិពលមកលើកម្ពុជា!!!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងស្តីពីស្ថានភាព និងឥទ្ធិពលរបស់ព្យុះទី២២ ឈ្មោះ មង្ឃុត និងទី២៣ឈ្មោះ បារីបាត ដែលនឹងជះឥទ្ធិពលមកលើកម្ពុជា៖

បរិមាណទឹកភ្លៀងបានធ្វើឲ្យទឹកក្នុងអាង ត្រពាំងវែងកើនឡើងខ្លាំង!

យោងតាមផេក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់បន្ថែមក្នុងកម្រិត ៦០ មម នៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើឲ្យទឹកក្នុងអាង ត្រពាំងវែង ស្ថិតក្នុងសង្កាត់កូនក្រៀល កើនឡើងខ្លាំង នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៨​នេះ​។ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសម្រេចបើកទ្វារទឹកអាង…

ផ្លូវមួយចំនួនក្នុងក្រុងព្រះសីហនុ រងការលិចលង់ដោយទឹកភ្លៀងជាបន្តបន្ទាប់

ព្រះសីហនុៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងបានធ្លាក់ខ្លាំងចាប់តាំងពីម៉ោង ៣ទៀបភ្លឺ រហូតមកដល់ម៉ោង ៨ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ទើបបានថមថយបន្តិចវិញ ។ ពេលនេះ ផ្លូវមួយចំនួនក្នុងក្រុងព្រះសីហនុ កំពុងរងការលិចលង់ដោយទឹកភ្លៀង ។

លិចទឹកអស់ហើយ អ្នកបន្ទាយមានជ័យអើយ!..

បន្ទាយមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្រុងប៉ោយប៉ែត បានទទួលភ្លៀងមួយមេ នារសៀលថ្ងៃទី ១២ ខែកញ្ញា​ ឆ្នាំ ២០១៨ នេះ៕