Update៖ ទឹកទន្លេបន្តឡើងដល់កម្រិតប្រកាសឲ្យប្រុងប្រយត្ន័ អាជ្ញាធរសម្រុកធ្វើការជម្លៀសប្រជាជន!

ស្ទឹងត្រែងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា អាជ្ញាធរខេត្តស្ទឹងត្រែង កំពុងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាបតាមដងទន្លេសេកុង ទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកទន្លេបានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត ។ គិតត្រឹមម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុង បានកើនឡើងដល់កម្ពស់ ១១,៤២ ម៉ែត្រ ហើយ…

បាតុភូតខ្យល់កន្ត្រាក់ បានវាយប្រហារមកលើអគារសាលាស្រុក បណ្តាលឲ្យខូចខាតយ៉ាងដំណំ

កំពង់ឆ្នាំងៈ យោងតាមផាកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៨ មានកើតឡើងនូវបាតុភូតខ្យល់កន្ត្រាក់ នៅចំណុចឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងបានវាយប្រហារមកលើអគារសាលាស្រុក បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ៕

ទាន់ហេតុការណ៍! ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ បានលិចចូលដល់តំបន់មួយចំនួននៅព្រំដែនកម្ពុជាហើយ

ស្ទឹងត្រែងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់វេលាព្រឹកព្រលឹមថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ…

ព័ត៌មានទាន់ហេតុការណ៍! បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ ទឹកនឹងហូរចូលមកក្នុងទន្លេសេកុង ជាពិសេសខេត្តស្ទឹងត្រែង!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នេះទំនប់វារីអគ្គិសនី Se-Pian Se Nam Noi នៅក្នុងខេត្តAttapeu ប្រទេសឡាវ និងមានចម្ងាយប្រមាណ ៧០គម ពីព្រំដែនកម្ពុជា-ឡាវ បានបាក់។ ទំនប់នេះមានសមត្ថភាពស្តុកទឹកបានប្រមាណ ៥ពាន់លានម៉ែត្រគូប…

Updateទាន់ហេតុការណ៍! ទឹកទន្លេសេសាន បានបន្តកើនឡើងលើសកម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្នហើយ!

រតនគិរីៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង ៣ រសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បានបន្តកើនឡើងដល់កម្ពស់ ៨,១០ម៉ែត្រ គឺលើសកម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ០,១០ម៉ែត្រហើយ ។…

Update៖ ទឹកជំនន់ស្ទឹងសំរោង ផ្លូវជាតិលេខ៤ បានចាប់ផ្តើមស្រកវិញហើយ

ព្រះសីហនុៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង ២:៣០ នាទីរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ស្ទឹងសំរោង ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ…

ទាន់ហេតុការណ៍! ទឹកទន្លេសេសាន កំពុងមានការជន់ឡើងខ្លាំង!

រតនគិរីៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទឹកទន្លេទន្លេសេសាន ក្នុងខេត្តរតនគិរី បាននិងកំពុងហក់ឡើងជាបន្តបន្ទាប់ ចាប់តាំងពីល្ងាចថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ ។ គិតត្រឹមម៉ោង ១ រសៀលថ្ងៃទី ២៣ នេះ ទឹកទន្លេ…

Update៖ ទឹកជំនន់ព្រែកស្រែអំបិល បានស្រកចុះមកប្រក្រតីភាពស្ទើរទាំងស្រុងហើយ

កោះកុងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ព្រែកស្រែអំបិល ខេត្តកោះកុង នៅផ្នែកខាងលើ (ភូមិបាក់អង្រុត ឃុំដងពែង) បានស្រកចុះមកប្រក្រតីភាពស្ទើរទាំងស្រុងហើយ ។ ដោយឡែកនៅផ្នែកខាងក្រោម (ទីប្រជុំជនផ្សារក្រោម…

ជំនន់ទឹកភ្លៀងដែលគំរាមកំហែងទីក្រុងបាត់ដំបង ពេលនេះបានធូរស្រាលវិញហើយ

បាត់ដំបងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជំនន់ទឹកស្ទឹងសង្កែ ដែលបានគំរាមកំហែងទីក្រុងបាត់ដំបងជាបន្តបន្ទាប់ មកដល់ពេលនេះ បានធូរស្រាលវិញហើយ ។ នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសង្កែបានបន្តស្រកចុះមកនៅត្រឹមកម្ពស់ ១១,៧០ ម បន្ទាប់ពីបានហក់ឡើកលើកទី…

Update៖ ស្ថានភាពទឹកជំនន់ព្រែកស្រែអំបិល ខេត្តកោះកុងបានបន្តស្រកចុះ ០,២០ ម៉ែត្របន្ថែមទៀត

កោះកុងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកជំនន់ព្រែកស្រែអំបិល ស្រុកស្រែអំបិល ផ្នែកខាងលើ (ភូមិបាក់អង្រុត ឃុំដងពែង) បានបន្តស្រកចុះ ០,២០ ម៉ែត្រ បន្ថែមទៀត បើធៀបនឹងកម្ពស់ទឹកម្សិលមិញ ។ ដោយឡែកនៅផ្នែកខាងក្រោម…