ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នេះទំនប់វារីអគ្គិសនី Se-Pian Se Nam Noi នៅក្នុងខេត្តAttapeu ប្រទេសឡាវ និងមានចម្ងាយប្រមាណ ៧០គម ពីព្រំដែនកម្ពុជា-ឡាវ បានបាក់។
ទំនប់នេះមានសមត្ថភាពស្តុកទឹកបានប្រមាណ ៥ពាន់លានម៉ែត្រគូប និងអាចផលិតថាមពលអគ្គិសនីបាន ៤១០ មេហ្គាវ៉ាត់។
ទឹកដែលហូរចេញពីទំនប់ នឹងត្រូវហូរចូលមកក្នុងទន្លេសេកុង ដូច្នេះប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេកុង ពិសេសអាជ្ញាធរខេត្តស្ទឹងត្រែង ក្រសួង និងស្ថាប័នពាក់ពន្ធ័ ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕
មតិយោបល់