ភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតបរិមាណ ១១០,០ មម បណ្តាលឲ្យទឹកហូរកាត់កំណត់ផ្លូវជាតិលេខ៤

កំពង់ស្ពឺៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះថា ដោយយប់មិញមានភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតបរិមាណ ១១០,០ មម បានបណ្តាលឲ្យទឹកហូរកាត់ពីលើកំណត់ផ្លូវជាតិលេខ៤ ស្ថិតនៅផ្នែកខាងមុខបុរីសុវណ្ណ សង្កាត់សុព័រទេព ក្រុងច្បារមន មូលហេតុប្រព័ន្ធរំដោះទឹកមិនធានាក្នុងការរំដោះទឹកបាន (បិទមុខទឹក) ៕

មានភ្លៀងធ្លាក់ពីកម្រិតមធ្យម-បង្គួរលាយឡំខ្យល់ក្នុងក្រុងសែនមនោរម្យ និងស្រុកអូររាំង

មណ្ឌលគិរីៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ រសៀល មានភ្លៀងធ្លាក់ពីកម្រិតមធ្យម-បង្គួរលាយឡំខ្យល់ក្នុងក្រុងសែនមនោរម្យ និងស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ភ្លៀងធ្លាក់កម្រិតបង្គួរ ទៅខ្លាំង បណ្តាលឲ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេករបស់ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ល្ងាច មានភ្លៀងបន្តធ្លាក់កម្រិតបង្គួរ ទៅខ្លាំង ក្នុងបរិមាណ ១២០ មម បណ្តាលឲ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕  

កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង ចាប់ពីថ្ងៃទី២៥ដល់៣១ សូមប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

​ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋមានការ ប្រុងប្រយ័ត្នខ្ពស់ ពីការទទួលរងនូវឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋមានការ ប្រុងប្រយ័ត្នខ្ពស់ ខណៈនៅតំបន់ ឥណ្ឌូចិនចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហានេះ នឹងទទួលរងនូវឥទ្ធិពលកាំរស្មីព្រះអាទិត្យUV ដែលមានសន្ទុះកើនឡើងដល់កម្រិត១០ ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង២រសៀល ហើយកាំរស្មីនេះ នឹងមានហានិភ័យខ្ពស់ បង្ករឲ្យប៉ះពាល់ដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិ។

ចាប់ពីថ្ងៃទី១៨ដល់២៤សីហា តាមបណ្ដាខេត្តអាចមានភ្លៀងធ្លាក់ក្នុងកម្រិត តិច បង្គួរ ទៅច្រើន…

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានខ្លឹមសារខាងក្រោម៖

កម្ពុជានឹងទទួលឥទ្ធិពលខ្យល់មូសុងចាប់ពីថ្ងៃទី១១ដល់១៧ ខែសីហា សូមប្រុងប្រយ័ត្នចំពោះ ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

សូមប្រុងប្រយ័ត្ន! សម្ពាធទាប ITCZ ធ្វើឲ្យបណ្ដាខេត្តមានភ្លៀងពីតិចទៅបង្គួរលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៤ដល់១០សីហា

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានខ្លឹមសារខាងក្រោម៖

ភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ធ្វើឲ្យជំនន់ទឹកភ្លៀងហូរផ្តាច់ផ្លូវលំ ២ខ្សែរ​ នៅឃុំត្រពាំងរូង

កោះកុងៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ធ្វើឲ្យជំនន់ទឹកភ្លៀងហូរផ្តាច់ផ្លូវលំ ចំនួន ០២ខ្សែ ស្ថិតក្នុងឃុំត្រពាំងរូង ស្រុកកោះកុង និងឃុំដងពែង ស្រុកស្រែអំបិល ៕  

សូមប្រុងប្រយ័ត្ន! ចាប់ពីស្អែកដល់ថ្ងៃទី៣សីហា នឹងមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់…

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖