ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា កម្ពុជាទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ)

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ថ្ងៃទី២២-២៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីបក់ នៅក្នុងល្បឿនមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រមួយចំនួន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង…

ព្រឹកនេះ ជំនន់ទឹកភ្លៀងបានជន់ចូលផ្ទះពលរដ្ឋចំនួន ០៣ខ្នង នៅខេត្តប៉ៃលិន

ប៉ៃលិនៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ព្រឹក ជំនន់ទឹកភ្លៀងបានជន់ចូលផ្ទះប្រជាពលរដ្ឋចំនួន ០៣ខ្នង ស្ថិតក្នុងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើន ការប្រុងប្រយ័ត្នខ្ពស់ ខណៈប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលសម្ពាធទាបសកម្ម និងកូនព្យុះទី១៥ នៅចុងខាងកញ្ញានេះ

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើន ការប្រុងប្រយ័ត្នខ្ពស់ ខណៈប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលសម្ពាធទាបសកម្ម និងកូនព្យុះទី១៥ នៅចុងខាងកញ្ញានេះ  

ភ្លៀងធ្លាក់ក្នុងកម្រិតច្រើននាពេលយប់ បណ្តាលឲ្យទឹកជន់លិចផ្លូវកៅស៊ូ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មានភ្លៀងដែលបានធ្លាក់ក្នុងកម្រិតច្រើន មានបរិមាណ ពី១៣៤ មម ទៅ១៥៧ មម នាយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅទីតាំងស្រុកត្បូងឃ្មុំ និងក្រុងសួង បានបណ្តាលឲ្យមានទឹកភ្លៀងជន់លិចផ្លូវកៅស៊ូប្រវែង១.៥០០ម៉ែត្រ ជម្រៅពី០,១ម៉ែត្រ ទៅ ០,៣ម៉ែត្រ…

សូមប្រុងប្រយ័ត្ន ចំពោះផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៥-២១កញ្ញា…

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

បន្ទាប់ពីភ្លៀងរួចបណ្តាលមានទឹកលិចតំបន់មួយចំនួនក្នុងស្រុកសាលាក្រៅ

ប៉ៃលិនៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ យប់ មានភ្លៀងធ្លាក់ក្នុងកម្រិតពីមខ្សោយទៅបង្គួរ ស្ទើរទូទាំងខេត្តប៉ៃលិន បង្កបណ្តាលមានជំនន់ទឹកភ្លៀង (ជំនន់រហ័ស) ក្នុងតំបន់មួយចំនួនក្នុងស្រុកសាលាក្រៅ៕  

ភ្លៀងធ្លាក់៥ថ្ងៃជាប់គ្នា ភូមិនៅជាប់ដងអូរ និងតំបន់ទាបត្រូវទឹកជន់លិច នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល៥ថ្ងៃ និងមានភ្លៀងបន្ថែមទៀត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ មានបរិមាណទឹកភ្លៀងចំនួន៧៤ មម ធ្វើឲ្យភូមិនៅជាប់ដងអូរ និងតំបន់ទាបមួយចំនួនត្រូវទឹកជន់លិច ស្ថិតនៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ៕

ភ្លៀងធ្លាក់ជាប់ៗគ្នា ២ថ្ងៃនេះ បណ្ដាលឲ្យកម្ពស់ទឹកក្នុងអាងតាម៉ុកហក់ឡើង…

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់នាថ្ងៃទី០៦-០៧ ខែកញ្ញា ឆ្នាំ២០២១ កម្រិត ៨៤,៧ មម បានបង្កឲ្យកម្ពស់ទឹកក្នុងអាងតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ហក់ឡើងកម្ពស់ម ៣,៥៧ម៉ែត្រ តែពុំបង្កឲ្យមានផលប៉ះពាល់នោះទេ ។ កម្រិតកម្ពស់ឲ្យមានកាប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ…

សូមប្រុងប្រយ័ត្ន! ចំពោះរាជធានីភ្នំពេញ និងខេត្តទាំង ៧នេះ អាចប្រឈមនឹងជំនន់ទឹកភ្លៀង…

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

សូមប្រុងប្រយ័ត្ន ចាប់ពីថ្ងៃទី៦ដល់១១ កញ្ញា ឥទ្ធិពលកើតឡើងបួនស្របគ្នា បង្កឲ្យអាកាសធាតុនៅកម្ពុជាមានលក្ខណៈប្រែប្រួលគួរឲ្យគត់សម្គាល់

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់​ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖