តុលាការខេត្តក្រចេះ ចេញ ដីកាឃុំខ្លួនមេបញ្ជាការកងរាជអាវុធហត្ថ ពីបទធ្វើទារុណកម្ម និងអំពើរហិង្សាលើកុមា
(ក្រចេះ)៖ សាលាដំបូងខេត្តក្រចេះ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ ទេព ហ៊ុយ ដែលជាមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ បន្ទាប់ពីជននេះបានប្រើអំពើហិង្សាលើកុមារី២នាក់ ដែលជាអ្នក ស៉ីឈ្នួលបម្រើនៅផ្ទះរបស់ខ្លួន។ សាលាដំបូងខេត្តក្រចេះបានចេញបទចោទប្រកាន់លើជនត្រូវចោទ ទេព ហ៊ុយ នេះពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ បទគំរាម កំហែងថានឹងសម្លាប់ ប្រព្រឹត្តនៅហាងលក់រថយន្ត ម៉ូតូ…