សិល្បករ សិល្បការិនី ហាត់សមនៅ កោះពេជ្រត្រៀមសម្ដែងបុណ្យសមុទ្រ
ក្រុមសិល្បករ សិល្បការិនីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បប្រមាណ២៣២នាក់ និងក្រុមតន្ត្រីរបស់ក្រសួងទេសចណ៍បានមកជួបជុំគ្នាហាត់សមនៅកោះពេជ្រ កាលពីរសៀលថ្ងៃទី ២៧ ខែធ្នូ ដើម្បីត្រៀមលក្ខណៈចូលរួមសម្តែងក្នុងពិធីបុណ្យឆ្លងឆ្នាំសកល និងបុណ្យសមុទ្រឆ្នេរខ្សាច់អូរឈើទាល ខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ក្នុងគោលបំណងផ្សព្វផ្សាយពីសក្ដានុពលឆ្នេរសមុទ្រកម្ពុជាដែលបានចូល សមាជិកក្លឹបឆ្នេរសមុទ្រដ៍ស្អាតជាងគេបំផុតនៅលើសកលលោក និងបង្កលក្ខណៈសប្បាយរីករាយ លំហែកាយកម្សាន្តដល់ ភ្ញៀវជាតិ និងអន្តរជាតិផងដែរ…