សមត្ថកិច្ចបំបែកសំបុកចោរប្លន់ កាច់ករម៉ូតូដ៏កក្រើកនៅក្រុងព្រះសីហនុ
ព្រះសីហនុ៖ប្តីប្រពន្ឋពីរនាក់ ដែលមានជំនាញខាងកាច់ករម៉ូតូត្រូវបានកំលាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ តាមប្រមាញ់និងធ្វើការឡោមព័ទ្ឋឃាត់ខ្លួនបានកាលពីវេលា១១និង៣៥នាទីថ្ងៃទី០១សីហារឆ្នាំ២០១៤ ត្រង់ចំនុចផ្ទះជួលស្ថិតក្នុងក្រុមទី១២ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុបន្ទាប់ជនសង្ស័យបានធ្វើសកម្មភាពកាច់ករកាលពីយប់ថ្ងៃទី៣១កក្កដានៅម្តុំមន្ទីកសិកម្មខេត្ត។ តាមការអោយដឹងពីលោក លុយ ហាំង នាយប៉ុសិ៍្តរដ្ឋបាលនគរបាលសង្កាត់លេខ៤ បានបញ្ជាក់អោយដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះដែលបានបាត់ម៉ូតូមក កំលាំងរបស់លោកបានព្យាយាមធ្វើការស្រាវជ្រាវមុខសញ្ញាជនសង្ស័យ ទាំងឡាយដែលបានជាប់ក្នុងបញ្ចីខ្មៅ រហូតដល់ម៉ោង១១និង៣៥នាទីថ្ងៃត្រង់ថ្ងៃទី០១សីហារឆ្នាំ២០១៤ បណ្តាញរបស់សមត្ថកិច្ចបានបង្ហាញពីមុខសញ្ញា ទើបលោកបានបញ្ចាកំលាំងភ្លាមៗធ្វើការឡោមព័ទ្ឋទីតាំងសង្ស័យ ក្រោយពីបានចូលក្នុងផ្ទះសមត្ថកិច្ចឃាត់ខ្លួនបានមនុស្សចំនួន២នាក់រួមជាមួយវត្ថុតាងជាច្រើន ក្នុងនោះរួមមានៈ ម៉ូតូម៉ាក…