ជនសង្ស័យចំនួន ១៤នាក់ ត្រូវអាវុធហត្ថបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញៈ ក្រៅពីការងារជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោ អាវុធហត្ថរាជធានីភ្នំពេញក៏មិនភ្លេចការងារបង្រ្កាបផងដែរ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ១៤នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមួយចំនួន ឃាត់ខ្លួនបានជាបន្តបន្ទាប់ដូចភ្លៀងរលឹម។ ការបង្ក្រាបបានជនសង្ស័យគ្រឿងញៀនទាំង ១៤នាក់ ៣ករណីផ្សេងគ្នា រួមមាន ៖ ករណីទី១៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូលបានឃាត់ខ្លួនជនសង្ស័យចំនួន…

រន្ធត់ណាស់! សូមជួយស៊ែររកសាច់ញាតិគាត់ផង រថយន្តបុកគ្នាបណ្ដាលឲ្យបុរសម្នាក់ គាបក្រោមឡានស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៧និង៤០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវព្រៃស ភូមិរការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់គាបក្រោមឡាន ក្រោយពីកើតហេតុអ្នកបើកបររថយន្តបង្ករត់គេចបាត់។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានបន្ថែម Post News និងផ្សាយជូនបន្ត៕

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ឆក់ទូរស័ព្ទដៃបានហើយ រត់មិនរួច ត្រូវសមត្ថកិច្ចក្របួចបាន នៅខណ្ឌដង្កោ

ភ្នំពេញៈ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១និង១៥នាទី មានករណីជនង្ស័យ២នាក់បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ត្រង់ចំណុចខាងមុខខ្លោងទ្វារវត្តព្រះបាទជាន់ឯក ផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ អាយ គឹមអេង ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ…

ទឹកស្រកហើយ! ចាប់ពីរង្វង់មូលកួរស្រូវ តាមផ្លូវ២១៧ ដល់ផ្សារព្រែកជ្រៃ ប៉ុន្តែចរាចរណ៍ មិនទាន់អាចបើកឲ្យធ្វើដំណើរបានទេ

ភ្នំពេញៈ នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ចាប់ពីរង្វង់មូលកួរស្រូវ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ដល់ផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្ថានភាពទឹកស្រកហើយ ប៉ុន្តែចរាចរណ៍ មិនទាន់អាចបើកឲ្យធ្វើដំណើរបានទេ ៕

នៅព្រឹកនេះ វត្តព្រះធាតុទឹកនៅលិចដដែលទេ

ភ្នំពេញៈ នៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ វត្តព្រះធាតុទឹកនៅលិចដដែលប៉ុន្តែស្រកតែបន្តិចទេ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

មានករណីប្រទះឃើញសាកសពបុរសម្នាក់ មិនទាន់ដឹងមូលហេតុ នៅខណ្ឌដង្កោ

ភ្នំពេញៈ (ព័ត៌មានមឋម) នៅវេលាម៉ោង១០និង២០ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញមានករណីប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹក តាមប្រឡាយមួយកន្លែង មិនទាន់ដឹងមូលហេតុ ខណៈពេលនេះ កម្លាំងខាងយោធាកំពុងនៅទីតាំងខាងលើ មិនទាន់ដឹងថា ជាករណីអ្វីពិតប្រាកដព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលក្រោយ ៕

ផ្អើលរឿងពេញហ្វេសប៊ុក ម៉ាក់ អាម៉ី លក់គុយទាវមួយចាន ៣ម៉ឺនរៀល ម្ដុំផ្សារព្រែកជ្រៃ ចេញមកបកស្រាយហើយ…

ភ្នំពេញៈ នៅវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ដែលមានការភ្ញាក់ផ្អើលក្នុងបណ្ដាញសង្គមហ្វេសប៊ុក ២ថ្ងៃមុននេះ រឿងម្ចាស់ហាងអាហារដ្ឋាន ម៉ាក់ អាម៉ី តាមបណ្ដោយផ្លូវ២១៧ ម្ដុំផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានមតិលើកឡើងថា គុយទាវមួយចាន ៣ម៉ឺនរៀល បានប្រាប់ Post…

ស្ពានទំនប់៧មករា ទឹកស្រកអស់ហើយ!!!

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៧និង២៨នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ពានទំនប់៧មករា ទឹកស្រកអស់ហើយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

វត្តបញ្ចៈកែវមុនីឫស្សីសាញ់ក៏ត្រូវលិចដែរ នៅព្រឹកថ្ងៃទី២០នេះ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្ថិតម្ដុំវត្តបញ្ចៈកែវមុនីឫស្សីសាញ់ក៏ត្រូវលិចដែរ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

សាលាបឋមសិក្សា និងវិទ្យាល័យព្រែកកំពឹស ត្រូវទឹកលិច

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នេះ យើងសង្កេតឃើញថា សាលាបឋមសិក្សា និងវិទ្យាល័យព្រែកកំពឹស ត្រូវទឹកលិចមិនមានសិស្សរៀនទេ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។