ភ្នំពេញៈ នៅវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ដែលមានការភ្ញាក់ផ្អើលក្នុងបណ្ដាញសង្គមហ្វេសប៊ុក ២ថ្ងៃមុននេះ រឿងម្ចាស់ហាងអាហារដ្ឋាន ម៉ាក់ អាម៉ី តាមបណ្ដោយផ្លូវ២១៧ ម្ដុំផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានមតិលើកឡើងថា គុយទាវមួយចាន ៣ម៉ឺនរៀល បានប្រាប់ Post News ថា តាមពិតតម្លៃលក់ដូចគេដូចឯងទេ គុយទាវសាច់ជ្រូក និងសាច់គោធម្មតា មួយចានតែ ៧ពាន់ទៅ ៨ពាន់រៀលទេ ប៉ុន្តែពិសេសមួយចាន ២ម៉ឺនរៀល បើថែមសាច់មានក្រចក ប្រហិត ៣ម៉ឺនរៀលពិតប្រាកដមែន ដោយសារតែគាត់ទិញគ្រឿងផ្សំថ្លៃដែរ ហើយធ្លាប់មានបទពិសោធន៍លក់គុយទាវរយៈពេល ១៧ឆ្នាំហើយ អថិតិជនក៏គាំទ្រច្រើនដែរ ប៉ុន្តែភ្នាក់ងារសារព័ត៌មាន Post News មិនមានលេខទូរស័ព្ទ ដើម្បីសម្ភាសន៍ពីភាគីម្ខាងទៀតថា ដូចម្ចាស់ហាងនិយាយអញ្ចឹងឫមួយយ៉ាងណា?
បងប្អូនអាចចូលទស្សនាវីដេអូការបកស្រាយរបស់ម្ចាស់ហាងខាងលើ នៅក្នុងផេក Post News TV បានដើម្បីជ្រាបកាន់តែច្បាស់៕
មតិយោបល់