ឪពុកម្តាយរវល់លក់ដូរ បាត់កូនមួយយប់ ព្រឹកឡើងស្វែងរកឃើញអណ្ដែតក្នុងទឹកប្រឡាយស្លាប់បាត់

ភ្នំពេញៈ កុមារាម្នាក់ខណៈពេលដែលឪពុកម្តាយកំពុងជាប់រវល់លក់ដូរ ស្រាប់តែទៅលេងទឹកប្រឡាយបាត់មួយយប់ដើររកមិនឃើញ ស្រាប់នៅវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នេះប្រទះឃើញសពលង់ទឹកស្លាប់នៅក្នុងប្រឡាយ ក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពកុមារាខាងលើមានឈ្មោះ សុវណ្ណ ពេជ្យបរិបូណ៍ មានអាយុ៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយគ្រួសារ នៅក្នុងភូមិម័ល សង្កាត់ដង្កោ…

សូមបងប្អូនជួយស៊ែរផង! ស្សិសសាលាប៊ែលធីម្នាក់ បានបាត់ដំណឹងចេញពីផ្ទះ មិនដឹងទៅណា ខណៈពេលនេះ ម្ដាយកំពុងតាមរក

ភ្នំពេញៈ ក្មេងស្រីម្នាក់ ជាស្សិសសាលាប៊ែលធី ថ្នាក់ទី៧ បានបាត់ដំណឹងចេញពីផ្ទះ រួមមួយម៉ូតូម៉ាក ZoomerX ១គ្រឿង មិនដឹងទៅណាទេ កាលពី២រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាធានីភ្នំពេញ។ ខណៈពេលនេះ ម្ដាយកំពុងស្វែងរក បើមានអ្នកបានឃើញ ឬស្គាល់ សូមជួយផ្ដល់ដំណឹងផង៕

ចាប់ខ្លួនបានហើយ ជនសង្ស័យម្នាក់ យកស្នាប់ដៃដល់ក្បាលជនរងគ្រោះ បណ្តាលឲ្យបែកសន្លប់បាត់ស្មារតីពីម្សិលមិញ

ភ្នំពេញៈ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ មានករណីជនសង្ស័យម្នាក់ បានយកស្នាប់ដៃដល់ជនរងគ្រោះចំក្បាល​ បណ្តាលឲ្យសន្លប់បាត់ស្មារតី ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ វែង បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ។​…

Update៖ ប្រធានផ្នែករោងចក្រម្នាក់ ត្រូវរថយន្តបុកស្លាប់ ឪពុកទើបតែមរណភាព ៦ខែ បន្សល់ទុកកូន និងប្រពន្ធឲ្យនៅកំព្រា

ភ្នំពេញៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ស្ថិតតាមបណ្តាញផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សប្រុសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ។ ១/ម៉ូតូម៉ាក HONDA BEAT ពណ៌ក្រហម (ស)…

ស្ត្រីម្នាក់ដួលសន្លប់ក្នុងបន្ទប់ទឹក នៅបុរីVIPទី១ ខណ្ឌដង្កោ

ភ្នំពេញៈ យោងតាមផេកកងពលតូចលេខ៧០ បានឲ្យដឹងថា ក្រុមការងារ សង្គ្រោះ៧១១ របស់កងពលតូចលេខ៧០ ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានជួយសង្គ្រោះស្រ្តីម្នាក់ដែលខ្យល់គរដួលក្នុងបន្ទប់ទឹក នៅក្នុងបុរីVIPទី១ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលទទួលរងការលិចលង់ដោយទឹកជំនន់ទឹកភ្លៀង។ តែពេលនេះក្រុមសង្គ្រោះក៏បានដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកដង្កោផងដែរ៕

បង្ក្រាបមុខសញ្ញាប្លន់ប្រដាប់ដោយអាវុធ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ

ព្រៃវែងៈ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ មុខសញ្ញាប្លន់ប្រដាប់អាវុធ សកម្មក្នុងរាជធានីភ្នំពេញ និងធ្លាប់បាញ់ដើម្បីរំដោះខ្លួនពេលជនរងគ្រោះតាមទាន់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបាននៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ជនសង្ស័យធ្លាប់ធ្វើសកម្មភាព៩ដង នៅខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

ពលរដ្ឋឃើញសេចក្ដីជូនដំណឹង បិទចរាចរណ៍ផ្លូវជាតិលេខ២ និង១០៤ ប៉ុន្តែឃើញមានរថយន្តធុនធំបើកបានដដែល លោកស្រីអភិបាលខណ្ឌដង្កោជួយមើលបញ្ហានេះផង

ភ្នំពេញៈ ប្រជាពលរដ្ឋបានឃើញផេករដ្ឋបាលសាលាខណ្ឌដង្កោផ្សព្វផ្សាយ ការបិទចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ន លើផ្លូវជាតិលេខ២ និង១០៤ ២០អា ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ តាំងពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្រាប់តែព្រឹកឡើងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ រថយន្តធុនធំនៅអាចមានធ្វើចរាចរណ៍លើផ្លូវបាន មានខ្លះជាប់ភុង ស្ថានភាពផ្លូវកំពុងមានទឹកហូរកាត់រងការខូចខាតធ្ងន់ធ្ងរ ជង្ហុក ប្រសិនជាអាជ្ញាធរមិនមានចំណាត់ការឲ្យតឹងរឹងទេ វាអាចបង្កគ្រោះថ្នាក់…

រថយន្តមួយគ្រឿង បើកបរដោយជនជាតិចិនធ្លាក់ផ្លូវចូលទឹក នៅសង្កាត់រលួស

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ មានករណីរថយន្តមួយគ្រឿង បើកបរដោយជនជាតិចិនធ្លាក់ផ្លូវចូលទឹក ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមបញ្ជាក់៖ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៨យប់មិញ ជនរងគ្រោះត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ គ្រាន់តែរងការខូចខាតរថយន្ត៕

ផ្លូវជាតិលេខ២បិទចរាចរទាំងស្រុងបន្ទាប់ពីទឹកហូរច្រោះ បាក់ជើងទេរផ្លូវ

យោងតាមផេករបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ដោយស្ថានភាពទឹកជំនន់បាននិងកំពុងហូរកាត់ពីលើផ្លូវជាតិលេខ ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្តាលអោយទឹកហូរច្រោះ បាក់ជើងទេរផ្លូវ ។ ដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវជាតិនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបិទចរាចរទាំងស្រុងជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង ២០:០០យប់ ថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ។ សូមសាធារណជនមេត្តាជ្រាប និងយោគយល់អធ្យាស្រ័យដោយសេចក្តីអនុគ្រោះ ៕…

Update៖ អនុប្រធានធនាគារប្រចាំស្រុកស្អាងម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់ចោលប្រពន្ធ…

ភ្នំពេញៈ នៅថ្ងៃទី២៣ ខែតុលាឆ្នាំ២០២០ វេលាម៉ោង ៧និង១០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្តោយផ្លូវបេតុងព្រៃស ត្រង់ចំណុចមុខបុរីធីវីស្តា ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ (បណ្ដាលឲ្យភាគីម៉ូតូស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ) ។ ១/ភាគីរថយន្តម៉ាក HYUNDAI ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3B-6315…