អំពើពុករលួយរបស់ប្រធានមន្ទីរផែនការខេត្តកំពង់ស្ពឺ គួត្រូវស៊ើបអង្កេតណ៍ដើម្បីវែកមុខ
ខេត្តកំពង់ស្ពឺ៖ ក្រោយពីរបណ្តាញព័ត៌មានជាច្រើនបានធ្វើការលាតត្រដាងអំពីរឿងអាស្រូវពុករលួយ របស់លោក ឈឹម សំអាត ប្រធានមន្ទីរផែនការខេត្តកំពង់ស្ពឺ រួមនិងអនុប្រធានមន្ទីរឈ្មោះ យ៉ែម ឆន រួមនិងបក្ខពួកមួយចំនួនតូចនោះ បានធ្វើឲ្យលោកប្រធានមន្ទីរមួយនោះខឹងឆេះដុំនិងស្វែងរកមុខអ្នកទំលាយអាថ៌កំបាំងរបស់ខ្លួននិងបក្ខពួកឲ្យការសែតចុះផ្សាយ ប៉ុន្តែលោកប្រធានមន្ទីរមួយនេះក៍មានការភិតភ័យលើរឿងអាស្រូវរបស់ខ្លួនផងដែរ។ សម្រាប់មន្ត្រីជាច្រើននៅក្នុងមន្ទីរផែនការខេត្តកំពង់ស្ពឺ ក្រោយពេលការសែតចុះផ្សាយរឿងអាស្រូវពុករលួយរបស់ប្រធានមន្ទីរខ្លួននោះ ពួកគាត់បានសម្តែងនៅការគាំទ្រ ថាការចុះផ្សាយនោះពិតជាត្រឹមត្រូវ ហើយសុំឲ្យការសែតជួយចុះផ្សាយរឿងនេះបន្ថែមទៀត។ ព្រោះថាចំនុចខ្លះដែលការសែតបានចុះផ្សាយគឺមិនសូវដោយនិយាយខ្លីៗលើចំនុចមួយចំនួនដែលអាចធ្វើឲ្យលោកប្រធានមន្ទីរនិងបក្ខពួកប្រឌិតរឿងចំណាយផ្សេងៗមកបិទបាំងការពិតនៅពេលមានការស៊ើបអង្កេតណ៍ពីស្ថាប័នថ្នាក់ជាតិនោះ។ ប្រភពដដែលបានបញ្ជាក់ថាចំណុចសំខាន់ដែលងាយស្រួលក្នុងការស្រាវជ្រាវរកកំហុសពុករលួយរបស់ប្រធានមន្ទីរនិងបក្ខពួកមាន២ចំណុចទី១ៈទៅលើការចំណាយប្រាក់បុរេប្រទាន ចំណុចទី២ៈគឺប្រាក់ទូទាត់ត្រង់លើកលែងតែប្រាក់បៀវត្តន៍មន្ត្រីរាជការចេញដែលពុំមានបញ្ហា…