ផឹកស៊ីទាស់ពាក្យសំដី ទាញកាំបិតកាប់រយះក្បាល
បាត់ដំបងៈ ផឹកស៊ីជាមួយគ្នា ទាស់ពាក្យសំដីឈានដល់ការប្រើអំពើហិង្សា យុវជនឈាមរាវម្នាក់ទាញកាំបិតកាប់ដំឡូងកាប់បុរសវ័យចំណាស់ម្នាក់រយះក្បាល រងរបួសធ្ងន់ ដេកដួលក្នុងថ្លុកឈាម។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិបឹងស្នួល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។ កងរាជអាវុធហត្ថស្រុកកំរៀងបានបញ្ជាក់ថា មុនពេលកើតហេតុ គឺជនសង្ស័យបានជួបជុំគ្នាផឹកស៊ី ជាមួយនឹងអ្នកភូមិជិតខាង ដែលក្នុងនោះក៏មានជនរងគ្រោះ ឈ្មោះ…