បាត់ដំបងៈ កាលពីវេលាម៉ោង 6និង19នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ លើផ្លូវលេខ 57B ផែនទីលេខ 59 319 66 349 ចំណុចក្រុមទី10 ភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្ត បាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរ ដោយម៉ូតូបុកពីក្រោយរថយន្តនីសាន់ មូលហេតុ គឺម៉ូតូបើកហួសល្បឿនកំណត់។
ជនបង្ក ឈ្មោះ យុត សុភ័ក្ត្រា ភេទ ប្រុស អាយុ18 មុខរបរធ្វើចំការ រស់នៅ ភូមិភ្នំប្រាំពីរ ឃុំប៊ួរ ស្រុកភ្នំព្រឺក ខេត្តបាត់ដំបង បើកម៉ូតូ ម៉ាកហុងដា ព៌ណខ្មៅ សេរី2009 ពាក់ស្លាកលេខ1E 2518 ប ប របួសធ្ងន់បាក់ដៃ និងអ្នករួមដំណើរ ឈ្មោះ អ៊ា សុជា ភេទប្រុស អាយុ18ឆ្នាំ មុខរបរ ធ្វើចំការ រស់នៅ ភូមិឃុំជាមួយគ្នា របួសធ្ងន់។
អ្នកបើករថយន្តនីសាន់ ព៌ណទឹកមាសពាក់ស្លាកលេខ2A 9653 ប បឈ្នោះ អឿន ណែត ភេទ ប្រុស អាយុ41ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិអូរថ្មី ឃុំត្រពាំងព្រលិត ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លុះវេលាម៉ោង ១ និង៥០នាទីរសៀល ត្រង់ចំណុចក្បាលស្ពានពង្រ លើកំណាត់ផ្លូវ លេខ57B ផែនទីលេខ 65 080 57 502 ស្ថិតក្នុងភូមិក្តុលលើ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង មានគ្រោះថ្នាក់ចរាចរណ៍មួយទៀត ដែលបង្កឡើយដោយរថយន្តសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ 2AB3008 ភព បើកច្រាស់ទិស ពីលិចទៅកើត ដល់ចំណុចកើតហេតុ បានបុកម៉ូតូកង់បី ម៉ាកវីវ៉ា ពាក់ស្លាកលេខ បាត់ដំបង 1D 3622 សេរី2008 បណ្តាលឲ្យ អ្នកបើកកង់បីស្លាប់ កន្លែងកើតហេតុ ចំណែកជនបង្ក ជាអ្នកបើកបររត់គេចខ្លួន។
ជនរងគ្រោះឈ្មោះបួ ឡឹង ភេទស្រី អាយុ55ឆ្នាំ មុខរបរជាអ្នកលក់ពោតបំពង រស់នៅភូមិអូរតាគាំ2 ឃុំទួលតាឯក ស្រុកបវេល ខេត្តបាត់ដំបង។ បច្ចុប្បន្នសព ត្រូវប្រគល់ជូន សាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕
មតិយោបល់