អ្នកលេងល្បែងស៊ីសងខុសច្បាប់៦នាក់ ត្រូវកម្លាំងសមត្ថកិច្ចបង្រ្កាប ធ្វើកិច្ចសន្យាអប់រំ
បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងផ្នែកជំនាញបានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលប្រាំដើម នៃអធិការដ្ឋាននគរបាលស្រុកបវេល បានធ្វើការចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀរ៥២សន្លឹក) ០១លើក ឃាត់ខ្លួនមនុស្សចំនួន០៦នាក់ ។ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី នៅចំណុចភូមិថ្មី ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង…