ល្បិចឆបោកតាមទូរស័ព្ទដដែលៗ តែងតែត្រូវបានជនទុច្ចរិត យកមកប្រើ បោកប្រាក់ជនរងគ្រោះបានជាហូរហែរ…

ភ្នំពេញ:យោងតាមផេកPhnom Penh Gendarmerieបានអោយដឹងថា ទន្ទឹមជាមួយការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ក៏មានបុគ្គលមួយចំនួនប្រឈមនឹងការប្រើប្រាស់ ដោយខ្វះការ ប្រុងប្រយ័ត្ន រហូតបង្កជាឱកាសដល់ជនទុច្ចរិត ប្រើភាពចន្លោះប្រហោង ទៅជាការឆបោក គ្រប់រូបភាព ធ្វើឲ្យមាន ជនរងគ្រោះ ជាច្រើនត្រូវបានខាតបង់ប្រាក់កាស រហូតមានជនរងគ្រោះខ្លះ រងសម្ពាធផ្លូវចិត្តគិតខ្លីឈានទៅដល់ ការធ្វើអត្តឃាតក៏មាន។ កន្លងមកមានការឆបោកតាមរយៈហ្វេសប៊ុក ដោយជនទុច្ចរិត ប្រើរូបភាពស្រីស្អាតឬប្រុសសង្ហា…

អ្នកលេងកាំបិតផ្គាក់១៣នាក់ ជាប់ខ្នោះអាវុធហត្ថរាជធានីភ្នំពេញ…

ភ្នំពេញ:កាលពីវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានក្មេងស្ទាវ១ក្រុមប្រហែល២០នាក់ ភាគច្រើនមានកាន់កាំបិតផ្គាក់ក្នុងដៃ បានចូលកាប់បំផ្លាញម៉ូតូ ០១គ្រឿង ក្នុងផ្ទះគ្រួសាររងគ្រោះមួយ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ រហូតភ្ញាក់ផ្អើលដល់កម្លាំងល្បាតអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ធ្វើការចុះអន្តរាគមន៍ បង្ក្រាបជាក់ស្តែងភ្លាមៗ ដោយឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានចំនួន១៣នាក់…

ចេញឆក់ភ្លាត់ស្នៀត កាត់មុខកម្លាំងល្បាត អាវុធហត្ថភ្នំពេញ ជាប់ខ្នោះបានសម្រេច…

ភ្នំពេញ:កាលពីវេលាម៉ោងប្រមាណ ២៣និង៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទដៃមួយកើតឡើង ត្រង់ចំណុច លើផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ជនរងគ្រោះ ជាជនជាតិចិន កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យមានគ្នា០២នាក់ ជិះម៉ូតូមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងរួច បម្រុងជិះគេចខ្លួន តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន កំពុងល្បាតក្បែរនោះក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ភ្លាមៗតែម្តង។…

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងប្រើកាំបិតផ្គាក់និងដុំថ្មធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់…

ត្បូងឃ្មុំ:នៅថ្ងៃទី ០៨/៦/២០២៣ វេលាម៉ោង ២១:១០ នាទីយប់ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង បានចុះបង្ក្រាបក្រុមក្មេងទំនើងចំនួន ១ក្រុម បានជិះម៉ូតូចំនួន ០៧ គ្រឿង ប្រដាប់ដោយកាំបិតផ្គាក់និងដុំថ្ម បានធ្វើសកម្មភាពគប់កាប់ម៉ូតូនិងកាប់ជនរងគ្រោះ : 1- ឈ្មោះ ណាត ពិសាល…

គ្រាន់តែរឿងគំនុំសោះបុរសម្នាក់យកកាំបិតកាប់ចំក្បាលបណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ស្ទឹងត្រែង:កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ មានករណីហិង្សាដោយចេតនា ដែលបង្កឡើងដោយឈ្មោះ រ៉ែម ច័ន្ទឆៃយ៉ា បានកាប់ទៅលើជនរងគ្រោះឈ្មោះ កូប យូម៉ែន ភេទប្រុសអាយុ ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ចំនួន០២កាំបិតចាំក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ រួចជនសង្ស័យក៏បានរត់គេចខ្លួនបាត់ ។…

ឆក់ទូរស័ព្ទភ្លាម រត់ឡើងម៉ូតូគេចខ្លួនភ្លាម ក៏ត្រូវបាន អាវុធហត្ថ ឃាត់ខ្លួនភ្លែត…

ភ្នំពេញ:កាលពីវេលាម៉ោងប្រមាណ ០៧និង០០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទដៃមួយកើតឡើង ត្រង់ចំណុច ផ្លូវលេខ១៥៤ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ជនរងគ្រោះ ជាជនជាតិកូរ៉េ កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យម្នាក់ ដើរមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ហើយរត់ឡើងម៉ូតូ ដែលមានគ្នា០២នាក់(ប្រុស០១ ស្រី០១)…

ធាក់ប្លន់ម៉ូតូនៅទឹកដីស្រុកគងពិសីខេត្តកំពង់ស្ពឺ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញរកឃើញម៉ូតូវិញ នៅទឹកដីខណ្ឌដង្កោនិងឃាត់ខ្លួនអ្នកពាក់ព័ន្ធម្នាក់ បញ្ជូនទៅតុលាការ…

ភ្នំពេញ:កាលពីវេលាម៉ោងប្រមាណ ២១នឹង១០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច ផ្លូវជាតិលេខ៣ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណី ក្រុមជនសង្ស័យមួយក្រុមមានគ្នា ០៦នាក់ ជិះម៉ូតូ០៥គ្រឿង បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរបស់ជនរងគ្រោះ និងស្រែកគម្រាមថា នឹងកាប់សម្លាប់ចោល ធ្វើឲ្យជនរងគ្រោះភ័យខ្លាច ក៏បណ្តោយ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់កាបូបស្រ្តីម្នាក់ធ្លាក់ពីលើPass Appបណ្តាលអោយបោកទៅនឹងថ្នល់…

ភ្នំពេញ:កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១០និង៥៧នាទី មានករណីចោរឆក់កាបូបមួយកើតឡើង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ធ្លាក់ពីលើ កង់បី (Pass App) ដែលកំពុងធ្វើដំណើរ បោកទៅនឹងថ្នល់គួរឲ្យរន្ធត់ និងតក់ស្លុត រហូតភ្ញាក់ផ្អើលពេញបណ្តាញសង្គម Facebook។ តាមរយៈវីដេអូរថយន្ត…

ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយបញ្ជូនទៅតុលាការ…

ភ្នំពេញ:យោងតាមផេកPhnom Penh Gendarmerieបានអោយដឹងថា កាលពីវេលាម៉ោងជិត១២យប់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ មានករណីជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន នៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឲ្យ មានការរិះគន់ពីមហាជន ពេញបណ្តាញសង្គមហ្វេសប៊ុក…

ចោរឆក់ខ្សែ-ក ម្នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ភ្នំពេញ:កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅចំណុច មុខផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានជនសង្ស័យ០២នាក់ បានជិះម៉ូតូសណ្តោងរ៉ឹម៉កធ្វើសកម្មភាព ឆក់ខ្សែ-ក ពីជនរងគ្រោះដែលកំពុងរង់ចាំប្រពន្ធនៅក្នុងផ្សារ បានសម្រេច រួចគេចខ្លួនបាត់ ដោយសុវត្ថិភាព។ បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ ដើម្បីជួយស្រាវជ្រាវតាមចាប់ជនសង្ស័យ។…