ព័ត៌មានជាតិ

គ្រាន់តែរឿងគំនុំសោះបុរសម្នាក់យកកាំបិតកាប់ចំក្បាលបណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ស្ទឹងត្រែង:កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ មានករណីហិង្សាដោយចេតនា ដែលបង្កឡើងដោយឈ្មោះ រ៉ែម ច័ន្ទឆៃយ៉ា បានកាប់ទៅលើជនរងគ្រោះឈ្មោះ កូប យូម៉ែន ភេទប្រុសអាយុ ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ចំនួន០២កាំបិតចាំក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ រួចជនសង្ស័យក៏បានរត់គេចខ្លួនបាត់ ។
– យោងតាមបណ្ដឹងរបស់ក្រុមគ្រួសារជនរងគ្រោះ ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១១:២០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះឬស្សី បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យនៅចំណុចដីឡូតិ៍វ៉ា សុនាថ ស្ថិតនៅភូមិស្រែពោធិ៍សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ជនសង្ស័យក៏បានសារភាពថាពិតជាបានហិង្សាខាងលើទៅលើជនរងគ្រោះពិតប្រាកដមែន ដោយមូលហេតុគំនុំ។ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការដោះស្រាយតាមនីតិវិធីច្បាប់ ។

មតិយោបល់