ព័ត៌មានជាតិ

ចេញឆក់ភ្លាត់ស្នៀត កាត់មុខកម្លាំងល្បាត អាវុធហត្ថភ្នំពេញ ជាប់ខ្នោះបានសម្រេច…

ភ្នំពេញ:កាលពីវេលាម៉ោងប្រមាណ ២៣និង៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទដៃមួយកើតឡើង ត្រង់ចំណុច លើផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។ ជនរងគ្រោះ ជាជនជាតិចិន កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យមានគ្នា០២នាក់ ជិះម៉ូតូមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងរួច បម្រុងជិះគេចខ្លួន តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចម្ការមន កំពុងល្បាតក្បែរនោះក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ភ្លាមៗតែម្តង។ ជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖ ឈ្មោះ ឡេង បូរិន ហៅជឺ ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះ ថន នុន ភេទប្រុស អាយុ២១ឆ្នាំ។ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចម្ការមន ប្រគល់ឲ្យជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់