រថយន្តបុកម៉ូតូពីក្រោយ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ នៅកន្លែងកើតហេតុ

កណ្តាលៈ នៅថ្ងៃច័ន្ទ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តបុកម៉ូតូ បណ្តាលអោយស្រ្តីម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ១១០នៅចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ សភាពរឿងហេតុ៖…

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទីមួយនៃខែកក្កដា មានភ្ញៀវជាង៧ម៉ឺននាក់ចេញដើរលេងទូទាំងប្រទេស

(ភ្នំពេញ)៖ រយៈពេលពីរថ្ងៃចុងសប្តាហ៍ទីមួយនៃខែកក្កដា ឆ្នាំ២០២១ មានភ្ញៀវទេសចរសរុប ៧៣,៧៩៧ នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន ៧២,៦៨១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,១១៦ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News…

លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចុះទស្សនកិច្ចស្វែងយល់ពីសហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ខេត្តព្រៃវែង

(ព្រៃវែង)៖ នៅថ្ងៃសុក្រ ទី ០២ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារក្រសួងទេសចរណ៍ ដឹកនាំដោយឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចជូនលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា…

ភ្នំខ្នងក្រពើនឹងក្លាយជាគោលដៅទេសចរណ៍ថ្មី ប្រជុំទៅដោយទេសភាពដ៏ស្រស់ត្រកាល

(កំពង់ស្ពឺ)៖ ភ្ញៀវទេសចរដែលទៅទស្សនាតំបន់ភ្នំខ្នងផ្សារ គួរតែទៅស្គាល់ និងទស្សនានៅ «តំបន់ភ្នំខ្នងក្រពើ» ផងដែរ ពីព្រោះគោលដៅទេសចរណ៍ថ្មីនេះ ស្រស់ស្អាតលេចធ្លោមិនចាញ់តំបន់ភ្នំខ្នងផ្សារប៉ុន្មានឡើយ នៅក្នុងសហគមន៍អេកូទេសចរណ៍តាំងបំពង់។ តំបន់ភ្នំខ្នងក្រពើ គឺជាទីប្រជុំរុក្ខគិរីដ៏ស្រស់ត្រកាលមួយស្ថិតនៅក្នុង «ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល» ដែលគ្របដណ្ដប់លើខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ដើម្បីធ្វើដំណើរទៅកាន់គិរីឧទ្យាននេះ ភ្ញៀវទេសចរត្រូវទំនាក់ទំនងជាមួយមគ្គុទ្ទេសក៍សហគមន៍អេកូទេសចរណ៍តាំងបំពង់ជាមុនសិន ដែលស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់…

ឯកឧត្តម​ ថោង ខុន៖ ក្នុងខែមិថុនា មានភ្ញៀវជាង ៣សែននាក់ ដើរកម្សាន្តទូទាំងប្រទេស កើនឡើង ៧៨,៥៩% ធៀបនឹងខែឧសភា

(ភ្នំពេញ)៖ ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ឲ្យដឹងថា ពេញ១ខែមិថុនា មានភ្ញៀវទេសចរជាង ៣សែននាក់ បានដើរកម្សាន្តទូទាំងប្រទេស ដែលចំនួននេះកើនឡើង ៧៨,៥៩% បើធៀបនឹងខែឧសភា។ ឯកឧត្តម​ ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖…

ឯកឧត្តម​រដ្ឋមន្ត្រីទេសចរណ៍៖ ក្នុងបរិបទកូវីដ ការជំរុញចលនាការទទួលភ្ញៀវក្នុងស្រុក និងការទទួលភ្ញៀវអន្តរជាតិបានល្អគឺអាស្រ័យលើភាពសាំក្នុងសហគមន៍

(ភ្នំពេញ)៖ ការពង្រឹងគុណភាព និងសុវត្ថិភាពក្នុងការទទួលភ្ញៀវទេសចរក្នុងស្រុក គឺជាលក្ខណៈសម្បត្តិក្នុងការត្រៀមខ្លួនទទួលភ្ញៀវទេសចរអន្តរជាតិ ហើយការទទួលភ្ញៀវទេសចរអន្តរអាចធ្វើទៅបាន គឺអាស្រ័យលើការចាក់វ៉ាក់សាំងឱ្យបានច្រើនជូនដល់ប្រជាជនក្នុងប្រទេស។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម​ ថោង ខុន ដែលបានមានប្រសាសន៍រនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ។ ឯកឧត្តម​រដ្ឋមន្ត្រីបានផ្ដល់ខ្លឹមសារបន្ថែមថា ក្រសួងទេសចរណ៍ បានត្រួតពិនិត្យការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩

នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល ១៨ខែកន្លងទៅនេះ កម្ពុជាបានរួមគ្នាប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងល្អ…

កោះភូកេត បានបើកដំណើរការទេសចរណ៍ អន្តរជាតិឡើងវិញ បន្ទាប់ពីផ្អាកអស់រយ:ពេលជិតមួយឆ្នាំ

នៅថ្ងៃព្រហស្បតិ៍នេះ កោះរមណីយដ្ឋានភូកេតដ៏ពេញនិយមនៅភាគខាងត្បូងប្រទេសថៃ បានបើកដំណើរការទេសចរណ៍ អន្តរជាតិឡើងវិញ បន្ទាប់ពីផ្អាកមិនឲ្យភ្ញៀវទេសចរចេញចូលជិតមួយឆ្នាំកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែកក្កដានេះ។ ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចក្នុងរយះពេល១៤ថ្ងៃ ហើយធ្វើតេស្តអវិជ្ជមាននៅពេលមកដល់ប្រទេសថៃ គឺមិនចាំបាច់ធ្វើ ចត្តាឡីស័កនោះទេ។ អ្នកទេសចរនឹងត្រូវរង់ចាំលទ្ធផលនៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេ។ ប្រធានសមាគមទេសចរណ៍ភូកេត លោក Bhummikitti Ruktaengam បានមានប្រសាសន៍ថា“ ប្រសិនបើអវិជ្ជមានពួកគេគឺនឹងមានសេរីភាព”…

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បាណនអៀន សម្រេចបាន២១,០៥% ហើយ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១នេះ

បន្ទាយមានជ័យ៖ ថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព និងបច្ចេកទេសនៃការសាងសង់អគាររដ្ឋបាល…

រាជរដ្ឋាភិបាល សម្រេចដាក់ខេត្តបាត់ដំបងជាបេក្ខភាព «ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ» របស់អង្គការយូណេស្កូ

(ភ្នំពេញ)៖ យោងតាមសំណើរបស់ ក្រសួងទេសចរណ៍ និងដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលខេត្តបាត់ដំបង រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍អនុញ្ញាតដាក់បេក្ខភាពទីក្រុងបាត់ដំបង ចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network) «ក្នុងប្រភេទទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ»។ នេះបើតាម ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានមាន…