World Bank ​ បានអនុម័ត​កញ្ចប់​ឥណទាន​ ដែលមានទឹកប្រាក់​ចំនួន​ ២០០លានដុល្លារ​​ ដល់ប្រទេស​កម្ពុជា ដើម្បីស្តារ​សេដ្ឋកិច្ច​ឡើងវិញ

ទឹកប្រាក់ឥណទានចំនួន ២០០លានដុល្លារ របស់ធនាគារពិភាពលោក(World Bank) ត្រូវបានបញ្ជាក់ថា គម្រោងនេះនឹងជួយ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កូវីដ-១៩ តាមរយៈកិច្ច​អន្តរាគមន៍សង្គ្រោះ​ទាន់ពេលវេលា និង​ចំគោលដៅ​សម្រាប់ពលរដ្ឋ​ងាយរងគ្រោះ ការ​សម្រួល​ឲ្យសេដ្ឋកិច្ច​រើបឡើងវិញដោយស្វាហាប់​តាមរយៈការកែទម្រង់ជារចនាសម្ព័ន្ធ និង​ការកសាងភាពធន់សម្រាប់ទប់ទល់ទៅនឹងស្ថានភាពអង្រួនផ្នែកសេដ្ឋកិច្ចនាពេលអនាគត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក។ ប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងសង្គមដែលមិនធ្លាប់មាន ខណៈកំណើន​សេដ្ឋកិច្ច​ប្រទេសនេះកាលពី​ឆ្នាំ​២០២០ បានរួញទំហំអស់ ៣,១% ហើយពេលនេះ កម្ពុជា​កំពុងស្ថិតនៅ​កណ្តាល​ស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ-១៩។ វិស័យដែលរងផល់ប៉ះពាល់ខ្លាំងបំផុត និងជាវិស័យដែលផ្តល់ការងារច្រើនជាងគេនោះរួមមាន…

រថយន្តបត់មិនប្រយ័ត្ន បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យសិស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់

កណ្តាលៈ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០និង០៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូនិងរថយន្ត បណ្តាលអោយសិស្សស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ប្រុស និងម៉ូតូខូចធ្ងន់មួយគ្រឿង, ចំណែករថយន្តបានបើករត់គេចបាត់ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៤៥-៤៦ ត្រង់ចំណុចភូមិសំរោង៣…

កូវីដ១៩៖​ មេរោគ​បំប្លែងខ្លួន « ដែលតា » នឹង​ធ្វើ​ចរាចរណ៍​ខ្លាំង​នៅ​ក្នុង​តំបន់​អឺរ៉ុប​នា​រដូវ​ក្តៅ​ខាង​មុខ

ស្ថានភាព​របស់​មេរោគ​បំប្លែងខ្លួន « ដែលតា »នៅ​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន​មិន​ល្អ​ទាល់​តែ​សោះ។ មិន​ល្អ ព្រោះ​ចាប់​ពី​ពេល​នេះ​ត​ទៅ គេ​ហាក់​លែង​និយាយ​ពី​មេរោគ​កូវីដ១៩ ឬ​មេរោគ​កូវីដ១៩ បំប្លែងខ្លួន​អង់គ្លេស ប្រេស៊ីល ឬ​អាហ្រិ្វកខាងត្បូង​ទៀត​ឡើយ តែ​និយាយ​ពី​មេរោគ​កូវីដ១៩ បំប្លែងខ្លួន​ឥណ្ឌា​ដែល​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​ហៅ « ដែលតា »។ តាំង​ពី​ចាប់​កំណើត​នៅ​លើ​ទឹកដី​ឥណ្ឌា​នា​ដំណាច់​ឆ្នាំ ២០២០ មក មេរោគបំប្លែង​ខ្លួន​មួយ​នេះ​កំពុង​មាន​វត្តមាន​នៅ​ក្នុង ៨៥ប្រទេស។ អ្វី​ដែល​ជា​ក្តី​បារម្ភ​ខ្លាំង​គឺ​ថា មាន​ប្រទេស​ខ្លះ​ដែល​បាន​ធូរស្រាល​ដោយសារ​ចាក់​វ៉ាក់សាំង​បាន​ច្រើន​ហាក់​កំពុង​ស្គាល់​សន្ទុះ​កំណើន​ឆ្លង​ខ្លាំង​ដោយ​មេរោគ​បំប្លែងខ្លួន « ដែលតា »។…

អ៊ីតាលីស្វាគមន៍ភ្ញៀវទេសចរមកពីសហរដ្ឋអាមេរិក កាណាដា និងជប៉ុន

អ៊ីតាលី៖ មេដឹកនាំអ៊ីតាលី ស្វាគមន៍ភ្ញៀវទេសចរមកពីសហរដ្ឋអាមេរិក កាណាដា និងជប៉ុន ដើម្បីពង្រឹងដល់វិស័យធុរកិច្ចសណ្ឋាគារ និងភោជនីយដ្ឋាន។ នៅក្នុងសុន្ទរកថាទៅកាន់ក្រុមតំណាងរាស្រ្តនាថ្ងៃពុធ លោកនាយករដ្ឋមន្រ្តី Mario Draghi បាននិយាយថា បច្ចុប្បន្នអ៊ីតាលី អនុញ្ញាតការមកដល់របស់ប្រជាជនមកពីប្រទេសទាំង៣ សម្រាប់វិស័យទេសចរណ៍ ដែលកាលពីមុនពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលនោះទេ អំឡុងការរីករាលដាលឆ្លងសកលជំងឺ COVID-19 ៕  …

តំបន់អេកូទេសចរណ៍ចង្ក្រានរយ មានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ដែលមានភាពប្លែកជាច្រើកន្លែង

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១នេះថា ដើម្បីជួយឱ្យសហគមន៍ព្រៃឈើចង្ក្រានរយ កាន់តែរីកចម្រើន ហើយប្រជាពលរដ្ឋនៅតំបន់នេះ មានជីវភាពល្អប្រសើរ កន្លងមកនេះសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប បានចុះហត្ថលេខាលើអនុស្សរណ នៃការយោគយល់គ្នា…

ក្រសួងទេសចរណ៍ ប្រកាសរៀបចំប្រព័ន្ធចុះបញ្ជិការសាលាវិជ្ជាជីវៈទេសចរណ៍តាមប្រព័ន្ធអនឡាញ ដើម្បីសម្រួលដល់ការស្នើសុំចុះបញ្ជីសាលាវិជ្ជាជីវៈទេសចរណ៍

ក្រសួងទេសចរណ៍ ប្រកាសរៀបចំប្រព័ន្ធចុះបញ្ជិការសាលាវិជ្ជាជីវៈទេសចរណ៍តាមប្រព័ន្ធអនឡាញ ដើម្បីសម្រួលដល់ការស្នើសុំចុះបញ្ជីសាលាវិជ្ជាជីវៈទេសចរណ៍ និងក៏ដូចជាចូលរួមដល់ការអនុវត្តវិធានការ ៣ឮការពារ និង៣ កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩។    

ឯកឧត្តម ថោង ខុន៖ ភ្ញៀវទេសចរជាង១០ម៉ឺននាក់ បានចេញដើរកម្សាន្តទូទាំងប្រទេស នៅថ្ងៃចុងសប្ដាហ៍ទីបីនៃខែមិថុនា

(ភ្នំពេញ)៖ ចុងសប្ដាហ៍ពីរថ្ងៃ គឺនៅថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង ១០ ម៉ឺននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជា។ នេះបើតាម​ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ជូនសាធារណជន នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន…

សារមន្ទីរថ្មី​មួយ​នៅជិត​ព្រំដែន​កម្ពុជា​-វៀតណាម​ ត្រូវបានបុកគ្រឹះសាងសង់

សារមន្ទីរ​ថ្មី​នេះ ត្រូវបាន​សាងសង់​ឡើង​ក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មានពីព្រំដែន​កម្ពុជា-វៀតណាមនោះឡើយ។ បើតាម លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សារមន្ទីរកោះថ្ម ត្រូវបានសាងសង់ឡើងក្រោមរចនាបថខ្មែរដែលមានក្បូរក្បាច់គួរឱ្យទាក់ទាញ។ ភូមិកោះថ្ម នេះគឺជាអតីតទីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាកន្លែងមូលដ្ឋានដែលសមមិត្ត ហ៊ុន សែន…

ប្រទេសថៃគ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល ១២០ ថ្ងៃទៀត

< p class=”Paragraph__Container-sc-1d9assv-0 eOjhem”> លោកប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានប្រកាសនៅក្នុងសុន្ទរកថាតាម ទូរទស្សន៍មួយកាលពីថ្ងៃទី១៦ ខែមិថុនា នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA។ លោក ប្រាយុទ្ធបានមានប្រសាសន៍ថា “ឥឡូវនេះដល់ពេលដែលយើងត្រូវសម្លឹងមើលទៅអនាគតក្នុងការបើកប្រទេសនេះឡើងវិញដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលចូលមកក្នុងប្រទេសថៃម្តងទៀត។ នេះជាមធ្យោបាយចាំបាច់ដើម្បីបន្ធូរបន្ថយការលំបាកដល់ប្រជាជនក្នុងការរកស៊ីចិញ្ចឹមជីវិត។ បើតាមគោលដៅដែលបានកំណត់ ប្រទេសថៃនឹងបើកដំណើរការឡើងវិញនៅពាក់កណ្តាលខែតុលា។ លោកនាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់គោលដៅទេសចរណ៍សំខាន់ៗឱ្យបើក ដំណើរការឡើងវិញឆាប់ៗនេះប្រសិនបើពួកគេត្រៀមខ្លួនរួចជាស្រេច…

អាជ្ញាធរខេត្តកោះកុង អញ្ជើញចូលរួមចុះពិនិត្យទីតាំងស្នើសុំវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ចំនួន ៣ គម្រោង ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា

នៅថ្ងៃចន្ទទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានទទួលស្វាគមន៍ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីចុះពិនិត្យទីតាំងស្នើសូមវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ចំនួន ៣ គម្រោង ទំហំសរុប ២៩,៩៨៤៣ ហិកតា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃតាតៃ…