ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៤) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ១ ០៣៧ នាក់

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៤) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ១ ០៣៧ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ១៥ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។  

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រៀមរៀបចំព្រឹត្តិការណ៍ «រាត្រីចងចាំឆ្នាំ២០២១» ដើម្បីអបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ជូលល្ខោនខោលកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំមួយឈ្មោះថា «រាត្រីចងចាំឆ្នាំ២០២១» តាមប្រព័ន្ធអនឡាញ នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នាពេលខាងមុខ ដើម្បីអបអរសាទរ សម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបីដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ពិសេសអបអរសាទរខួប៣ឆ្នាំនៃការដាក់បញ្ជូលល្ខោនខោលកម្ពុជាចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ឯកឧត្តម…

ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ចរន្តភ្ញៀវទេសចរនៅតែកើនឡើង ដោយសប្ដាហ៍ទី១ខែវិច្ឆិកា មានភ្ញៀវជាង១៧ម៉ឺននាក់ចេញដើរកម្សាន្ត

(ភ្នំពេញ)៖ ចរន្តភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសនៅតែមានការកើនឡើង ដោយចាប់ពីថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវសរុប ១៧៤,៥៤៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៦៩,៥៣២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,០១១នាក់។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុទទួលបានភ្ញៀវ ៣៧,៦៤១ នាក់ រាជធានីភ្នំពេញទទួលបានភ្ញៀវ…

ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យដួល ស្របពេលនោះមានរថយន្ត បើកមកបុកបន្ថែមស្លាប់ម្នាក់

កណ្តាលៈ នៅថ្ងៃអាទិត្យ ៣កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១ និង ៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលអោយបុរសម្នាក់ស្លាប់ លើផ្លូវជាតិលេខ១ ចន្លោះKM…

រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីដាល់អំបុក​រយ:ពេល ៣ថ្ងៃ និងកម្មវិធីតន្ត្រីស្គរដៃក្នុងបរិវេណបរិមណ្ឌល(រង្វង់មូល)បន្ទាយស្រី ខេត្តសៀមរាប !

រដ្ឋបាលស្រុកបន្ទាយស្រី បានប្រកាសរៀបចំពិធីដាល់អំបុករយ:ពេល ៣ថ្ងៃចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅបរិវេណមណ្ឌល(រង្វង់មូល)បន្ទាយស្រី ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច និងកម្មវិធីតន្ត្រីស្គរដៃ បានប្រារព្ធបន្តចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង​៧យប់ ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីដាល់អំបុកនេះ ក្រោមកិច្ចសហការរវាងប្រជាពលរដ្ឋមកពីភូមិព្រះដាក់…

ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងដល់រដ្ឋបាលរាជធានី ខេត្ត ស្តីពីការអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មបៀហ្កាឌិនឡើងវិញ នៅទូទាំងប្រទេស

ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងដល់រដ្ឋបាលរាជធានី ខេត្ត ស្តីពីការអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មបៀហ្កាឌិនឡើងវិញ នៅទូទាំងប្រទេស ដោយត្រូវអនុវត្តឲ្យបានមុឺងម៉ាត់តាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀហ្កាឌិន។

រដូវវស្សាក្រុមការងារដករុក្ខជាតិតាមប្រាសាទបង្កើនកម្លាំងសម្អាតកាន់តែខ្លាំង

ភ្លៀងធ្លាក់ជាបន្តបន្ទាប់នារដូវវស្សានេះ ជាអំណោយផលដល់រុក្ខជាតិចម្រុះបង្កើនការលូតលាស់នៅលើថ្មប្រាសាទ។ ករណីនេះ ធ្វើឱ្យក្រុមការងារដករុក្ខជាតិតាមប្រាសាទ ត្រូវបង្កើនកម្លាំងកាន់តែខ្លាំងដើម្បីសម្អាតរុក្ខជាតិទាំងនោះមិនឱ្យប៉ះពាល់ថ្ម និងសោភ័ណភាពប្រាសាទឡើយ។ លោក ងិន ធី អ្នកគ្រប់គ្រងពលករកាត់សម្អាតរុក្ខជាតិលើប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ដើមរុក្ខជាតិតូចធំមានដុះច្រើនតាមថ្មប្រាសាទក្នុងរដូវវស្សានេះ ពិសេសវត្តមានរុក្ខជាតិតូចៗ។ ទោះរុក្ខជាតិទាំងនោះហាក់ដុះលឿនខ្លាំងក្នុងរដូវវស្សា តែក្រុមការងាររបស់លោក ងិន ធី…

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃខេត្តកោះកុង ដំណើរការ សាងសង់សម្រេចបាន ៩៥%ហើយ

ក្រុមហ៊ុនទទួលបន្ទុកស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃខេត្តកោះកុងបានឱ្យដឹងថា ដំណើរការ សាងសង់អាកាសយានដ្ឋានសម្រេចបាន៩៥%ហើយ គិតត្រឹមថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ នេះ។ តាមផែនការគ្រោងនឹងប្រតិបត្តិការហោះហើរសាកល្បងលើកដំបូងនាខែចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខ។ ថ្លែងក្នុងជំនួបជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្រុមហ៊ុនសាងសង់បញ្ជាក់ថា បើសិនជាការសាកល្បងទទួលបានជោគជ័យ…

ទោចថ្ពាល់លឿង ប្រភេទពានរដែលជិតផុតពូជនៅលើពិភពលោក នៅតែរក្សាវត្តមានច្រើនជាងគេនៅកម្ពុជា

សត្វទោចថ្ពាល់លឿង ត្រូវបានកត់ ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ សត្វទោចប្រភេទនេះ មានវត្តមានតែនៅក្នុងភាគខាងកើត នៃប្រទេសកម្ពុជា និងភាគខាងត្បូង នៃប្រទេសវៀតណាមប៉ុណ្ណោះ។ មិនទាន់មានទិន្នន័យច្បាស់លាស់ថាសត្វតូចថ្ពាល់លឿងមានចំនួនប៉ុន្មានក្បាលនៅលើពិភពលោកនោះទេ តែប្រទេសកម្ពុជាត្រូវបានគេជឿថាមានវត្តមានសត្វទោចថ្ពាល់លឿងច្រើន ហើយដែនជម្រកសត្វព្រៃកែវសីម៉ាមានវត្តមានប្រភេទនេះច្រើនជាងគេបំផុត តាមការប៉ាន់ស្មាន មានប្រហែល ៦៦៩ក្រុម ឬស្មើប្រមាណ ១០០០ ក្បាល។ កូនទោចថ្ពាល់លឿងមានសម្បុរពណ៌លឿង…

កម្ពុជាប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំង ដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរនៃខេត្តកោះកុង

បន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ-១៩ជាងពីរឆ្នាំមកនេះ ទីបំផុត ប្រទេសកម្ពុជាក៏បានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង»។ ការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ គឺចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ។ បន្ទាប់មក នឹងបន្តបើកទទួលនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២…