ឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍២ថ្ងៃនេះ ភ្ញៀវទេសចរចេញដើរកម្សាន្តមានជិត ១៤ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២១នេះ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍នោះ ភ្ញៀវទេសចរណ៍ដែលបានចេញដើរទស្សនាកម្សាន្តមានចំនួនសរុប ១៣៩,៨៦៤នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៣៦,៤៩៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង…

ផលិតករភាពយន្ត អំពាវនាវឲ្យមានការបើករោងកុងឡើងវិញ បន្ទាប់ពីត្រូវបានបិទទ្វាររាប់រយថ្ងៃ ព្រោះវិបត្តិកូវីដ-១៩

(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា មានផលិតករភាពយន្តខ្មែរ និងអ្នកធ្វើការលើវិស័យភាពយន្តជាច្រើននាក់ បានបង្ហោះសារ បង្ហាញពីការអំពាវនាវរបស់ខ្លួន សុំឲ្យមានការបើករោងភាពយន្តឡើងវិញ ដើម្បីស្តារវិស័យភាពយន្ត បន្ទាប់ពីបានរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ បើនិយាយទៅ តាំងពីរោងភាពយន្តត្រូវបានបិទទ្វារមក គឺមានភាពយន្តជាច្រើន ដែលផលិតករផលិតរួចរាល់ មិនបានចាក់បញ្ចាំងតាមការគ្រោងទុក។ ផលិតករភាពយន្តល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេ ដែលជាម្ចាស់ស្នាដៃរឿងល្បីៗជាច្រើន…

ស្លាប់ម្នាក់និងរបួសធ្ងន់៣នាក់បន្ទាប់ពីរថយន្តបើកបុកម៉ូតូនៅស្រុកពួក

សៀមរាបៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កើតឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០និង២៥នាទី លើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះ៣៣៦.៣៣៧ភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប រវាងរថយន្តនិងម៉ូតូ។ ដែលរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស្ករ ប្រភេទទេសចរណ៍ (២៥កៅអី) ពាក់ស្លាកលេខ កំពងចាម 3B.0422…

សម្តេចតេជោ ហ៊ុន សែន បានឱ្យពិចារណាការអនុញ្ញាត ឱ្យអ្នកទេសចរនិងអ្នកវិនិយោគមកពីប្រទេសផ្សេងៗដែលចូលទៅកាន់ប្រទេសថៃហើយៗបន្តមកកម្ពុជា ដោយមិនបាច់ធ្វើចត្តាឡីស័ក

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យពិចារណាការអនុញ្ញាត ឱ្យអ្នកទេសចរនិងអ្នកវិនិយោគមកពីប្រទេសផ្សេងៗដែលចូលទៅកាន់ប្រទេសថៃហើយៗបន្តមកកម្ពុជា ដោយមិនបាច់ធ្វើចត្តាឡីស័ក ដើម្បីទាក់ទាក់ភ្ញៀវទេសចរ និង អ្នកវិនិយោគឱ្យបានច្រើនឡើងវិញ។ ការបើកឱ្យពិចារណានេះ ខណៈដែលប្រទេសថៃ បានអនុញ្ញាត ឱ្យអ្នកដំណើរមកពី ៤៥ប្រទេស និងទីក្រុងហុងកុង អាចធ្វើដំណើរចូលប្រទេសថៃ ដោយមិនបាច់ធ្វើចត្តាឡីស័ក…

អាជ្ញាធរ​ក្នុង​ប្រទេស​ចិន​ បាន​លុបចោលជើង​ហោះហើរ​រាប់​រយ​ និង​បាន​បិទ​សាលា​រៀន​ជា​ច្រើន​កន្លែង

អាជ្ញាធរ​ក្នុង​ប្រទេស​ចិន​ បាន​លុបចោលជើង​ហោះហើរ​រាប់​រយ​និង​បាន​បិទ​សាលា​រៀន​ជា​ច្រើន​កន្លែង​និង​បាន​បង្កើន​ការធ្វើ​តេស្ត​ក្នុង​ទ្រង់​ទ្រាយ​ធំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ព្យាយាមរាំងខ្ទប់​ការផ្ទុះឡើង​នូវ​ការឆ្លងជំងឺ​កូវីដ១៩​ថ្មី​ដែល​ជាប់​ទាក់ទិន​នឹង​ទេសចរណ៍​មួយ​ក្រុម។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានAFP ។ រដ្ឋភិបាល​ក្រុង​ប៉េកាំង​បាន​រក្សា​ការប្រកាន់​ខ្ជាប់​នូវ​វិធីមិន​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ដោយការ​បិទ​ព្រំដែន​និង​សកម្ម​ភាព​សង្គមដ៏​តឹង​រឹង​របស់​ខ្លួន បើ​ទោះបី​ជា​ប្រទេស​ខ្លះ​ បាន​ព្យាយាម​បន្ធូរ បន្ថយការ​រឹត​បន្តឹង​របស់គេ​យ៉ាង​ណា​ក្តី។ ការ​ផ្ទុះ​ឆ្លង​ក្នុង​ស្រុកត្រូវបាន​លុប​បំបាត់បាន​ជា​ច្រើន​ ប៉ុន្តែ​នៅ​ពេល​ដែល​ប្រទេសចិន​ កំពុង​ស្ថិត​នៅ​ថ្ងៃ​ទី​៥ជាប់ៗ​គ្នា​នៃ​ការ​ឆ្លងករណី​ថ្មីៗ​ដែល​ភាគ​ច្រើន​ស្ថិត​នៅ​តំបន់​ភាគ​ខាង​ជើង​និង​ភាគ​ពាយ័ព្យ​ប្រទេស​នោះ អាជ្ញាធរ​ចិន​បាន​ចាត់​វិធានការ​តឹង​រឹងលើ​ការត្រួត​ពិនិត្យការឆ្លង​វីរុស​កូរ៉ូណា។ ការ​ផ្ទុះ​ឆ្លង​នៅពេល​ថ្មី​ៗនេះ​ គឺ​ជាប់​ពាក់ព័ន្ធ​នឹងប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយ​គូ​ ដែល​បាន​ចូល​រួម​ជា​មួយ​ទេសចរណ៍​មួយ​ក្រុមដែល​មាន​គ្នា​ជា​ច្រើន​នាក់។ ពួក​គេបាន​ចាប់ផ្តើម​ការធ្វើ​ដំណើរ​ក្នុង​ទីក្រុង​សៀងហៃ​ មុន​ពេលធ្វើ​ដំណើរតាម​ជើង​យន្តហោះ​ទៅ​កាន់​ទីក្រុង Xi’an ក្នុង​ខេត្ត Gansu…

ក្រុមក្មេងស្ទាវមួយក្រុមប្រចាំផ្លូវល្បឿនលឿនត្រូវ បានសមត្ថកិច្ចឃាត់ធ្វើការអប់រំ

កំពង់ស្ពឺៈ កាលពីវេលាម៉ោង៦និង ៤៥នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍កាហែង និងប៉ុស្តិ៍ធម្មតាអរ បានធ្វើការល្បាតផ្លូវល្បឿនលឿន នៅចំណុចខាងកើតភូមិព្រះខែ ឃុំកាហែង ស្រុកសំរោ ង ទង ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនក្មេងទំនើងកាន់ដាវ និងកាំបិតផ្គាក់ចំនួន ៥នាក់៖ ១/…

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧២) ជូនបងប្អូនកម្មករនិយោជិត នៅរោងចក្រ សហគ្រាស ចំនួន ៣០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧២) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៣.៦៩៦ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ៣០ ក្នុងវិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យភាពយន្ត ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។  

Update៖ ចំណាត់ការដោះស្រាយសុវត្ថិភាព ករណីរថយន្ដដឹកប្រេងសូគីម៉ិច បើកលឿនបាត់ម្ចាស់ការក្រឡាប់កំពប់ប្រេង

កំពង់ស្ពឺៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ក្រោមបញ្ជាដឹកនាំពីសំណាក់ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាឱ្យកងកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កម្លាំងចរាចរណ៍ខេត្ដ កម្លាំងនគរបាលអគ្គិភ័យ បង្ការនិងសង្រ្គោះខេត្ដកំពង់ស្ពឺ ចាត់ការដោះស្រាយយករថយន្តស្ទួច មកស្ទួចរថយន្ដដឹកប្រេងឥន្ធនៈយីហោសូគីម៉ិច មួយគ្រឿង ជារបស់ស្ថានីយ ប្រេងឯកជន…

ចុងសប្ដាហ៍៣ថ្ងៃនេះ! ភ្ញៀវទេសចរចេញដើរកម្សាន្តមានជិត ១៤ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២១នេះ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៥-១៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍នោះ ភ្ញៀវទេសចរណ៍ដែលបានចេញដើរទស្សនាកម្សាន្តមានចំនួនសរុប ១៣៨,០៩៩នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៣៥,០៦៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣,០៣៣នាក់។…

តំបន់រមណីយដ្ឋានទំនប់ស្លា កំពុងទាក់ទាញភ្ញៀវទេសចរ និងសម្បូរទៅដោយទេសភាពស្រស់ស្អាត

តំបន់រមណីយដ្ឋានទំនប់ស្លា ក្នុងខេត្តកំពង់ស្ពឺកំពុងទាក់ទាញភ្ញៀវទេសចរ ទៅលេងកម្សាន្តមិនចេះជិនណាយ ដោយសារ តែទីនោះសម្បូរទៅដោយទេសភាពស្រស់ស្អាត។ លោក រស់ សុខ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានប្រាប់វិទ្យុជាតិកម្ពុជាថា ទំនប់ស្លា គឺជាតំបន់រមណីយដ្ឋានថ្មីមួយ ដែលភ្ញៀវ ទេសចរ អាចជិះទូកលេងកម្សាន្ត គយគន់ទេសភាពដ៏ស្រស់ស្អាត ដែលមានខ្យូសសម្រាប់អង្គុយលេង និងមានទេសភាពស្រស់បំព្រង ព្រមទាំងមានខ្យល់បរិសុទ្ធ បានជួយបំពេអារម្មណ៍ភ្ញៀវដែលមកកម្សាន្តនៅទីនោះប្រកបដោយភាពសប្បាយរីករាយបំបាត់អស់នូវទុក្ខកង្វល់…