រលកកម្ដៅវាយប្រហារក្រុងស៊ាងហៃ
ស៊ាងហៃៈ ស្ថានីយ៍ឧតុនិយមក្រុងស៊ាងហៃ បានឲ្យដឹងថា សីតុណ្ហភាពនៅទីក្រុងស៊ាងហៃ បានកើនឡើងដល់៤០អង្សាសេ នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីមានរលកកម្ដៅរយៈពេលប្រាំថ្ងៃ ក្រុងស៊ាងហៃ។ បរិមាណទឹកចប្បងជាងប្រាំពីរលានម៉ែត្រគូប ត្រូវបានគេប្រើប្រាស់នៅក្នុងតំបន់ភាគកណ្តាលទីក្រុងស៊ាងហៃ ជារៀងរាល់ថ្ងៃ ដែលជាបរិមាណខ្ពស់បំផុតនៃរដូវក្តៅនេះ។ រលកកម្ដៅនេះ ត្រូវបានគេរំពឹងថា នឹងបន្តនៅសប្តាហ៍នេះផងដែរ។ ការជូនដំណឹងប្រមានឲ្យប្រុងប្រយ័ត្ន សម្រាប់សីតុណ្ហភាពខ្ពស់នៅក្នុងតំបន់ភាគខាងត្បូង និងភាគខាងលិចនៅតែមានសុភពភាព ព្រោះសីតុណ្ហភាពអាចលើសពី ៤០អង្សាសេ ត្រូវបានរំពឹងទុកនៅក្នុងតំបន់មួយចំនួន។…