ហ្វីលីពីនៈ ការិយាល័យអាកាសធាតុរបស់ប្រទេសនេះបានព្រមានថា រដូវភ្លៀងធ្លាក់នៅប្រទេសហ្វីលីពីន ត្រូវបានអូសបន្លាយរយៈពេលយូរទៀត ជាពិសេសនៅក្នុងផ្នែកភាគខាងកើតនៃប្រទេសនៅចុងឆ្នាំនេះ រហូតដល់ត្រីមាសទីមួយដើមឆ្នាំ២០១៧ ដោយសារតែមានបាតុភូតធម្មជាតិ ដែលមានឈ្មោះថា La Nina បង្កឲ្យរាំងស្ទះដល់ដំណើរការទឹកភ្លៀង។
តាមគេហទំព័រសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៨ ឧសភានេះ វិទ្យាសាស្ត្រផែនដីនិងតារាសាស្ត្ររបស់ហ្វីលីពីន ហៅកាត់ថា (PAGASA) បាននិយាយថា លទ្ធភាពនៃបាតុភូត La Nina នេះគឺទំនងកើតមាននៅក្នុងអំឡុងឆមាសទីពីរឆ្នាំនេះ។ នេះបើតាមការរាយការណ៍ឲ្យដឹងពីកាសែតប្រចាំថ្ងៃ Philippine Sta។
មន្ត្រីទទួលបន្ទុកការត្រួតពិនិត្យអាកាសធាតុនិងផ្នែកការព្យាកររបស់ PAGASA បាននិយាយថា ដោយផ្អែកលើការព្យាករអាកាសធាតុចុងក្រោយគេបង្អស់ គឺមានបាតុភូតពីរ ដែលមានកម្លាំងស្មើគ្នា គឺ La Nina និង El Ninos នៅឆ្នាំនេះ។ La Nina សំដៅទៅលើភាពត្រជាក់មិនធម្មតានៅក្នុងសីតុណ្ហភាពលើផ្ទៃសមុទ្រលើតំបន់ត្រូពិកប៉ាស៊ីហ្វិក និងត្រូវបានកំណត់ដោយការធ្លាក់ភ្លៀងច្រើនហួសប្រមាណ។ La Nina ប្រហែលជាអាចចាប់ផ្តើមការអភិវឌ្ឍក្នុងអំឡុងពេលរដូវមូសុងនិរតី ប៉ុន្តែផលប៉ះពាល់របស់វានឹងត្រូវមានអារម្មណ៍ថា នៅត្រីមាសចុងក្រោយឆ្នាំនេះ។
ពេលវេលាចុងក្រោយដែលប្រទេសហ្វីលីពីន បានជួបប្រទះបាតុភូត La Nina នៅក្នុងឆ្នាំ២០១២ នៅពេលដែលផ្នែកខ្លះនៃប្រទេសនេះ រួមទាំងទីក្រុងម៉ានីល ត្រូវបានវាយប្រហារដោយទឹកជំនន់យ៉ាងខ្លាំង ដោយសារតែមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាជាច្រើនថ្ងៃពេក។ រីឯគ្រោះរាំងស្ងួតនេះ ត្រូវបានប៉ះពាល់ដល់ប្រទេសនេះ ដោយមានការកាត់បន្ថយបរិមាណទឹក រួមទាំងនៅក្នុងរដ្ឋធានី ជាដើម៕
មតិយោបល់