ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: មនុស្សស្លាប់កើនដល់៩២នាក់ នៅប្រទេសស្រីលង្កា

ស្រីលង្កា: នៅថ្ងៃចន្ទ ទី២៣ ឧសភានេះ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា កងទ័ពសង្គ្រោះបានរកឃើញសាកសពយ៉ាងហោចណាស់ចំនួន ៧នាក់បន្ថែមទៀតពីតំបន់ការរអិលបាក់ដីនៅស្រុក Kegalle ភាគកណ្តាលរបស់ប្រទេសស្រីលង្កា ដែលបានបណ្តាលឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៩២នាក់ហើយ ពីហេតុការណ៍គ្រោះទឹកជំនន់ និងរអិលបាក់ដី។

មន្ត្រីយោធាបាននិយាយថា កិច្ចខិតខំប្រឹងប្រែងស្វែងរកសាកសពត្រូវបានបន្តធ្វើនៅក្នុងតំបន់ Aranayake ដែលអ្នកស្លាប់បានកប់នៅក្រោមភក់និងថ្ម មានចំនួនជាង ១៣៥នាក់។

រហូតមកដល់ពេល មនុស្ស ៥០០.០០០នាក់ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់និងការបាក់ដីយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេសកោះនេះ និងមនុស្សជាង ២៥០.០០០នាក់ត្រូវបានជន្លៀសចេញទៅកាន់ជម្រកបណ្តោះអាសន្ន។

របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលចេញផ្សាយនៅថ្ងៃចន្ទនេះបានឱ្យដឹងថាមានការព្រួយបារម្ភសម្រាប់បញ្ហាសុខភាពរយៈពេលយូរជាងនេះ បន្ទាប់ពីមានគ្រោះទឹកជំនន់នៅក្នុងប្រទេសស្រីលង្កា ដោយសារតែបរិមាណទឹក និងដោយសារជំងឺស្បែក។

អង្គការសហប្រជាជាតិបាននិយាយថា អណ្តូងជាច្រើននិងប្រភពផ្សេងទៀតនៃទឹកផឹក ត្រូវបានខូចខាតឬបំផ្លាញចោល ហើយប្រជាជនដែលបានទាមទារឲ្យមានប្រភពទឹកស្អាតនិងមានសុវត្ថិភាព ព្រមទាំងអនាម័យ។

ការជូនដំណឹងអាកាសធាតុចុងក្រោយបំផុតរបស់នាយកដ្ឋានឧតុនិយមបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានរំពឹងថានៅទូទាំងកោះនេះក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀត ខណៈពេលដែលខ្យល់ខ្លាំងនឹងត្រូវបានជួបប្រទះនៅតាមតំបន់ឆ្នេរសមុទ្រផងដែរ៕

sri-lanka1

មតិយោបល់