កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជិត ៥លាននាក់ស្មើនឹងប្រមាណ ៤៩.៩៧%ធៀបនឹងគោលដៅចំនួន ១០ លាននាក់ ហើយកំពុងឈរលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន

គិតមកទល់នឹងពេលនេះ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនបានប្រមាណជិត ៥លាននាក់រួចហើយ ដែលស្មើនឹងប្រមាណ ៤៩.៩៧%ធៀបនឹងគោលដៅចំនួន ១០ លាននាក់។ បើតាមតួលេខនេះ កម្ពុជាកំពុងឈរលំដាប់ទី២ បន្ទាប់ពី សឹង្ហបូរី បើគិតនៅក្នុងតំបន់អាស៊ាន។ ប្រការនេះបានធ្វើឱ្យប្រទេស និងមជ្ឈដ្ឋានមួយចំនួនបានបើកភ្នែកធំៗ ព្រោះត្បិតនឹកស្មានមិនដល់ថា កម្ពុជាដែលជាប្រទេសតូច និងធនធានមានកម្រិត អាចមានលទ្ធភាពបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនអ្នកផ្តល់សេវាជួរមុខ មន្រ្តីរាជការ និងក្រុមជនអាទិភាពព្រមទាំងប្រជាពលរដ្ឋរបស់ខ្លួន…

យុទ្ធនាការជាតិចាក់វ៉ាក់សាំងសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញត្រូវបានបិទបញ្ចប់ នៅត្រឹមថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២១

អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២១ វេលាម៉ោង ៥:០០ នាទីល្ងាច ជាកំហិតដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងឡាយណាខកខានមិនបានអញ្ជើញមកទទួលវ៉ាក់សាំងតាមកាលបរិច្ឆេទចុងក្រោយ និងទីតាំងដែលបានកំណត់ជូនខាងលើនេះរដ្ឋបាលរាជធានីភ្នំពេញ និងមិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងជូននៅពេលក្រោយឡើយ។ ថ្លែងក្នុងឱកាសនៃការបិទបញ្ចប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារលោកជំទាវ ឱរ វណ្ណឌីន…

ព្រឹកស្អែកវ៉ាក់សាំងការពារកូវីដ-១៩ សុីណូហ្វាមចំនួន១លាន ដូសទៀត ដែលកម្ពុជាបញ្ជាទិញពីចិននឹងដឹកមកដល់កម្ពុជា

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាថា នៅព្រឹកថ្ងៃទី ៦ខែ កក្កដា ឆ្នាំ២០២១ស្អែកនេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រភេទវ៉ាក់សាំងស៉ីណូហ្វាម ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិនចំនួន១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា។ កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង…

រថយន្តដឹកវ៉ាក់សាំង១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ

រថយន្តដឹកវ៉ាក់សាំង១០គ្រឿងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ដែលពិធីប្រគល់ ទទួល ប្រព្រឹត្តទៅនៅឃ្លាំងឪសថកណ្តាល (CMS) ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម នាយឧត្តមសេនីយ៍ នាង…

ថ្ងៃស្អែកកម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទសុីណូវ៉ាក់ ចំនួន ១លានដូសទៀត

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានដឹងថា តាមការគ្រោងទុកវ៉ាក់សាំងកូវីដ-១៩ ប្រភេទសុីណូវ៉ាក់ របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ១លានដូស នឹងដឹកមកកម្ពុជានៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១ ស្អែកនេះ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ករណីឆក់កាបូបប្រាក់ ស្រ្តីរងគ្រោះម្នាក់ជាមន្រ្តីរាជការ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន៦នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគករបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដាក់ប្រាក់) កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២៣និង០០នាទី នៅចំណុចផ្លូវលេខ៣៧១ កែងផ្លូវលេខ១៤សេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។…

បុរសម្នាក់ដែលបានផុសព័ត៌មានមានលក្ខណៈប្រមាថមើលងាយ​ ប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំង​ និងគ្រូពេទ្យ​ ត្រូវចូលខ្លួនមកទទួលកំហុស​ ដោយធ្វើកិច្ចសន្យា​ ណែនាំអប់រំ​

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានកិត្តិយសជម្រាបជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា​ បុរសម្នាក់ឈ្មោះ​ សន​ សុទ្ធី​ ដែលបានផុសព័ត៌មានមានលក្ខណ:ប្រមាថមើលងាយ​ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំង​ និងគ្រូពេទ្យ​ ត្រូវបានចូលខ្លួនមកទទួលកំហុស​ ដោយត្រូវបានធ្វើកិច្ចសន្យា​ ណែនាំអប់រំ​ និងថតជាវីដេអូសុំទោសជាសាធារណ:ផងដែរ ស្របពេលដែលប្រជាពលរដ្ឋជាទូទៅចូលរួមគាំទ្រ​ និងមានការអាណិតអាសូរដល់ការលះបង់​ និងខិតខំប្រឹងប្រែងទាំងយប់ថ្ងៃរបស់សមត្ថកិច្ច​ និងគ្រូពេទ្យ​ ដើម្បីជួយសង្គ្រោះ​…

បុរសម្នាក់​ ដែលបានផុសព័ត៌មានមានលក្ខណ:ប្រមាថមើលងាយ​ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំង​ និងគ្រូពេទ្យ​ ត្រូវបានចូលខ្លួនមកទទួលកំហុស​ ដោយត្រូវបានធ្វើកិច្ចសន្យា​ ណែនាំអប់រំ​

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានកិត្តិយសជម្រាបជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា​ បុរសម្នាក់ឈ្មោះ​ សន​ សុទ្ធី​ ដែលបានផុសព័ត៌មានមានលក្ខណ:ប្រមាថមើលងាយ​ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំង​ និងគ្រូពេទ្យ​ ត្រូវបានចូលខ្លួនមកទទួលកំហុស​ ដោយត្រូវបានធ្វើកិច្ចសន្យា​ ណែនាំអប់រំ​ និងថតជាវីដេអូសុំទោសជាសាធារណ:ផងដែរ ស្របពេលដែលប្រជាពលរដ្ឋជាទូទៅចូលរួមគាំទ្រ​ និងមានការអាណិតអាសូរដល់ការលះបង់​ និងខិតខំប្រឹងប្រែងទាំងយប់ថ្ងៃរបស់សមត្ថកិច្ច​ និងគ្រូពេទ្យ​ ដេីម្បីជួយសង្គ្រោះ​ និងការពារប្រជាពលរដ្ឋក្នុងកាល:ទេស:ប្រទេសជាតិកំពុងជួបបញ្ហាឆ្លងរាលដាលវីរុសកូវីដ១៩​ បន្ទាប់ពីបានឃេីញការផុសនៅលេីគណនីហ្វេសបុកមួយឈ្មោះថា​…

ប្រសិនបើលោក-អ្នកជាគ្រូពេទ្យដែលបំរេីការនៅពេទ្យរដ្ឋ ឫពេទ្យឯកជន ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅបំពេញការងារបាន ត្រូវ មានភ្ជាប់ជាមួយនូវឯកសារមួយចំនួន

ប្រសិនបើលោក-អ្នកជាគ្រូពេទ្យដែលបំរេីការនៅពេទ្យរដ្ឋ ឫពេទ្យឯកជន លោក-អ្នកត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅបំពេញការងារបាន ដោយត្រូវ មានភ្ជាប់ជាមួយនូវឯកសារដូចខាងក្រោម ៖ ក) ឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គល (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) ខ) កាតសម្គាល់ខ្លួនមន្រ្តីរាជការ និង គ) លិខិតបញ្ជាក់ ឬលិខិតបេសកកម្ម ដែលចេញដោយប្រធានស្ថាប័ន។ ក្នុងករណី ដែលលោកអ្នកមិនអាចទទួលបានលិខិតបញ្ជាបេសកកម្មច្បាប់ដើម លោកអ្នកអាចប្រើទម្រង់អេឡិចត្រូនិច តែការអនុវត្តនេះអាចធ្វើសម្រាប់តែសប្តាហ៍ទី១នៃរយៈពេលបិទខ្ទប់នេះប៉ុណ្ណោះ។…

គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ​អ្នកចាក់់់់វ៉ាក់សាំង ទូទាំងប្រទេសសរុបចំនួន ១,២៤១,៩៤៧នាក់

គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,២៤១,៩៤៧នាក់។ -ក្រសួងសុខាភិបាល ចាក់បានចំនួន៖ ៩៦៧,០៨៩នាក់។ – ក្រសួងការពារជាតិ ចាក់បានចំនួន៖ ២៧៤,៨៥៨នាក់។ – សរុបចំនួន៖ ១,២៤១,៩៤៧នាក់…