ខ្យល់កន្ត្រាក់ ប៉ះ១២ភូមិ បង្ករបួស ៨នាក់ រលំផ្ទះ១៦ខ្នង និងប៉ើកដំបូល ១៦៥ខ្នង

កំពង់ធំ: មានករណីខ្យល់កន្ត្រាក់ ប៉ះពាល់១២ភូមិក្នុង២ឃុំ មានឃុំទ្រៀល និងឃុំស្រឡៅ តាមការបញ្ជាក់របស់លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍បានឲ្យដឹងថា ករណីខ្យល់កន្ត្រាក់នេះ បណ្តាលឲ្យខូចខាត១៩០ ក្នុងនោះរបួសមនុស្ស ៨នាក់ ស្រី៤នាក់ ដួលរលំទាំងស្រុងផ្ទះ ១៦ខ្នង មានផ្ទះ ១៤ខ្នងនិងតូបលក់ឥវ៉ាន់ចាប់ហួយ ២ខ្នង ហើយើផ្ទះរបើកដំបូល១៦៥ខ្នង ក្នុងនោះរបើកទាំងស្រុង ៣៤ខ្នង និងរបើកបន្តិចបន្តួច១៣១ខ្នង…

មន្ត្រីអាវុធហត្ថ២នាក់ បានទូរស័ព្ទ និងអាវក្រោះ ជួយសង្គ្រោះជីវិត

ភ្នំពេញៈ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ២នាក់ ត្រូវបានទូរស័ព្ទអាយហ្វូន នឹងអាវក្រោះ ជួយសង្គ្រោះជីវិត ពីការបាញ់ប្រហារចំដើមទ្រូង ពីសំណាក់ក្រុមឧក្រិដ្ឋជន នៅគ្រាដែលចុះប្រតិបត្តិការបង្ក្រាបសំបុកមេក្លោងគ្រឿងញៀននៅផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ មន្ត្រីអាវុធហត្ថម្នាក់ ត្រូវក្រុមគ្រឿងញៀនបាញ់ប្រហារចំដើមទ្រូងតែម្តង តែសំណាងនិងជីវិតថ្លៃ គឺបានអាវក្រោះជួយដោយគ្រាប់កាំភ្លើង បៀមជាប់នឹងអាវក្រោះ មិនធ្លុះដល់ក្នុង គ្រាន់តែរបួសតិចតួច នឹងមន្ត្រីអាវុធហត្ថម្នាក់ទៀត ត្រូវជនគ្រឿងញៀនបាញ់ចំភ្លៅខាងឆ្វេងតែសំណាងបានទូរស័ព្ទ អាយហ្វូន២គ្រឿងជួយ…

មូលនិធិ «ដំបូលតែមួយ» ប្រគល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ: នៅព្រឹកថ្ងៃសុក្រទី២២ ខែមេសានេះ សិស្សសាលាមួយក្រុមមកពីវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រមែប្រមូលមូលនិធិរបស់ខ្លួន ចំនួន៣លានរៀល យកទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ ត្បិតថានេះជាថវិកាតិចតួច ប៉ុន្តែផុសចេញពីការប្រឹងប្រែងក្នុងនាមជា សិស្សវិទ្យាល័យនៅឡើយ ក៏ជាការបំផុសគំនិតឲ្យសិស្សសាលាផ្សេងទៀត ចេញធ្វើសកម្មភពស្វែងរកមូលនិធិមកពីប្រភពផ្សេង ដើម្បីរួមចំណែកជួយដល់មន្ទីរពេទ្យមួយនេះផងដែរ។ លោក ម៉ម…