ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ ប៉ះ១២ភូមិ បង្ករបួស ៨នាក់ រលំផ្ទះ១៦ខ្នង និងប៉ើកដំបូល ១៦៥ខ្នង

កំពង់ធំ:មានករណីខ្យល់កន្ត្រាក់ ប៉ះពាល់១២ភូមិក្នុង២ឃុំ មានឃុំទ្រៀល និងឃុំស្រឡៅ តាមការបញ្ជាក់របស់លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍បានឲ្យដឹងថា ករណីខ្យល់កន្ត្រាក់នេះ បណ្តាលឲ្យខូចខាត១៩០ ក្នុងនោះរបួសមនុស្ស ៨នាក់ ស្រី៤នាក់ ដួលរលំទាំងស្រុងផ្ទះ ១៦ខ្នង មានផ្ទះ ១៤ខ្នងនិងតូបលក់ឥវ៉ាន់ចាប់ហួយ ២ខ្នង ហើយើផ្ទះរបើកដំបូល១៦៥ខ្នង ក្នុងនោះរបើកទាំងស្រុង ៣៤ខ្នង និងរបើកបន្តិចបន្តួច១៣១ខ្នង នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦។

លោកបន្តទៀតថាការរបើកដំបូល មានសាលារៀន១ខ្នង កុដិលោក១ខ្នង និងរបើកជញ្ជាំងផ្ទះ១ខ្នង។ចំពោះជនរងគ្រោះ ៨នាក់ ក្នុងនោះសិស្សវិទ្យាល័យទ្រៀលចំនួន៤នាក់។ ក្រោយពីកើតហេតុ លោកបានចាត់វិធានការសង្គ្រោះបន្ទាន់ ដោយព្យាបាលនៅមណ្ឌលសុខភាព នៅតាមគ្លីនីកឯកជនដែលនៅជិត ហើយពួកគាត់បានវិលត្រលប់ទៅផ្ទះ មាន២នាក់ ហើយ២នាក់ទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ហើយលោកបានទៅសាកសួរសុខទុក្ខ គឺ ទី១.យុវសិស្ស មួត ចន្ធូ អាយុ១៦ឆ្នាំ នៅភូមិប្រិច ឃុំទ្រៀល ផ្តល់ប្រាក់ ២០ ម៉ឺនរៀល និងចេញថ្លៃសេវាព្យាបាលជូន។ ទី២.ឈ្មោះ ហាក់ សុវិជ្ជា អាយុ ៣៤ឆ្នាំ នៅភូមិដំរីស្លាប់ ផ្តល់ប្រាក៉ ១០ ម៉ឺនរៀលឲ្យវិលមកផ្ទះវិញ។

ចំណែកស្រុកប្រាសាទសំបូរ លោក ខៀវ ប៉ាង អភិបាលស្រុក ក៏បានរាយការណ៍ពីករណីខ្យល់កន្ត្រាក់នេះដែរគឺ បណ្តាលឲ្យយុវជន៣នាក់ រងរបួស ទី១.ឈ្មោះ ភាពឡុត អាយុ ១៧ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្រើង ដោយសារដើមឈើបាក់លើកំពុងជិះម៉ូតូ ទី២ ឈ្មោះ ខៀន រ៉ន អាយុ៣៦ឆ្នាំ និងទី៣ ឈ្មោះ តុំ រក្សា អាយុ ៣៦ឆ្នាំ។ អ្នកទាំងពីររស់នៅភូមិប្រាសាទ ឃុំឈូក រងគ្រោះដោយសាររន្ទះបាញ់ និងបាញ់ស្លាប់ក្របីមួយក្បាល។ អ្នកទាំងបីត្រូវបានសមត្ថកិច្ចដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ធំ៕

photo_2016-05-07_09-16-22 photo_2016-05-07_09-16-25 photo_2016-05-07_09-16-21 photo_2016-05-07_09-16-27

 

 

មតិយោបល់