(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០១៦នេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានជួបសំណេះសំណាលនិងប្រគល់ផ្ទះស័ង្កសីដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៦៥គ្រួសារ និងអ្នករងគ្រោះដោយខ្យល់កន្ត្រាក់៧គ្រួសាររស់នៅក្នុងស្រុកព្រះនេត្រព្រះ។ ពិធីប្រគល់នេះ ធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាភ្នំលៀបស្ថិតក្នុងភូមិ-ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានប្រជាពលរដ្ឋចូលរួមចំនួន៧០០នាក់។ ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន បានលើកឡើងថា ក្រោមគោលនយោបាយដឹករបស់ សម្តេចតេជោ…