(បន្ទាយមានជ័យ)៖ លោក ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានអាវុធហត្ថ ស្រុកព្រះនេត្រព្រះ បានប្រាប់ post news ថា មានដេប៉ូឈើមួយកន្លែងរបស់ឈ្មោះ ទុំ ពិសិទ្ធ ភេទ ប្រុស អាយុ ៣២ឆ្នាំ ដែលស្ថិតនៅក្នុង ភូមិចក្រី ឃុំជប់វារី ត្រូវភ្លើងឆាបឆេះ ខណះម្ចាស់មិននៅ។ ហេតុការណ៍ឆេះនេះ កើតឡើងនៅវេលាម៉ោង០១ និង២០នាទី រសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦។
លោកមេបញ្ជាការរូបនេះ បានបន្តថា មូលហេតុនៃការឆេះ គឺផ្តើមចេញពីការឆេះគល់កញ្ច្រាំងក្នុងស្រែ ខាងក្រោយដេប៉ូឈើមួយកន្លែងនោះ ហើយរាលឆេះមកដល់ក្នុងដេប៉ូ និងបន្តឆេះគំនរឈើ អស់ចំនួន ១៥ម៉ែត្រគូប គិតជាថវិកា ប្រហែល ៦០០០ដុល្លារអាមេរិក តែដោយបានបងប្អូនប្រជាពលរដ្ឋ ដឹកទឹកតាមគោយន្ត ២គ្រឿង ជួយបាញ់ពន្លត់ និងមានអន្តរាគមន៍ ទាន់ពេលវេលាពីរថយន្តអគ្គីភ័យ ទើបធ្វើឱ្យភ្លើងរលត់ទាំងស្រុង ទៅវិញ៕
មតិយោបល់