ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ផ្តល់ផ្ទះស័ង្កសីជូនពលរដ្ឋនៅស្រុកព្រះនេត្រព្រះ

(ខេត្តបន្ទាយមានជ័យ​)៖ នៅ​ព្រឹក​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០១៦​នេះ ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ​ បាន​ជួប​សំណេះសំណាល​និង​ប្រគល់​ផ្ទះ​ស័ង្កសី​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១៦៥​គ្រួសារ​ និង​អ្នករងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​៧​គ្រួសារ​រស់នៅ​ក្នុងស្រុក​ព្រះនេត្រព្រះ​។

​ពិធី​ប្រគល់នេះ ​ធ្វើឡើង​នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​ភ្នំ​លៀប​ស្ថិត​ក្នុងភូមិ​-​ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​៧០០​នាក់​។

ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន បាន​លើក​ឡើង​ថា ​ក្រោម​គោល​នយោបាយ​ដឹក​របស់​ សម្តេច​តេ​ជោ ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​គឺ​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​រស់នៅ​វេទនា​​ និង​ដាច់​បាយ​ស្លាប់​នោះ​ឡើយ​។​ ជាមួយ​នោះ​ក្នុងនាម​លោក​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​ក៏​មិន​ចង់ឃើញ​ ប្រជាពលរដ្ឋ​របស់លោក ​ដែល​ខ្លះ​ស្ទើរតែ​មួយ​ជីវិត​រស់ក្នុង​ខ្ទម​បែកបាក់ ​ដំបូល​ស្បូវ​រហែក​ប្រក់​មេឃ​នោះដែរ​។ ​ដូច្នេះ​ជា​យុទ្ធសាស្ត្រ​លោក​ក៏បាន​ជួយឧបត្ថម្ភ​ដល់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ទូទាំង​ខេត្ត​ក្នុង​ជំហាន​ដំបូង​ដោយ​បញ្ឈប់​​ ឲ្យ​មាន​ផ្ទះស្បូវ​មក​មានផ្ទះ​ស័ង្កសី​ចំនួន​១៦៦០​ខ្នង​ផ្ទះ​។​

ផ្ទះ​ទាំងនោះ​លោក​ឧបនាយករដ្ឋមន្ត្ រី​បានប្រគល់​ជូន​ដល់​ពលរដ្ឋ​រួចហើយ ដោយឡែក​ការ​ប្រគល់​ជូន ​នៅ​ស្រុក​ព្រះនេត្រព្រះ​ចំនួន​១៦៥​ខ្នង​ គឺជា​ការ​ប្រគល់​លើក​ចុងក្រោយ​ ដើម្បី​បញ្ចប់​យុទ្ធនាការ​ជំហាន​ដំបូង​ផងដែរ​។​ ហើយ​ចំពោះ​ពលរដ្ ឋ​ដែល​ទទួល​បាន​ខ្នង​ផ្ទះ​ទាំង​១៦៥​គឺ​ឧបនាយករដ្ឋមន្ត្រី​ បាន​ឧបត្ថម្ភ​បន្ថែម​នូវ​មួក​សុ​វត្តិភាព​១ កន្ទេល​១ ម៉ុង​១ ឆ្នាំងបាយ​១ ចានបាយ​៦ ចាន​សម្ល ៦ ទឹក​ស៊ី​អ៊ីវ ១​យួរ ស្លាបព្រា​១​ឡូ ទឹកត្រី​១​យួរ អំបិល ប៊ីចេង នំ​ធុង ១​ធុង​តូច ​សារុង​១ ក្រមា​១ និង​ថវិកា​មួយចំនួន ។ ក្នុងនោះ​ពលរដ្ឋ​រងគ្រោះ​ ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​៧​គ្រួសារ ទទួល​បាន អង្ក​៣០​គីឡូក្រាម ទឹក​ស៊ីអ៊ីវ ១​យួរ​ទឹកត្រី​១​យួរ អំបិល ប៊ីចេង ត្រីខ​១០​កំប៉ុង មី​១​កេះ ​សារុង​១ តង់​កៅស៊ូ​១​ផ្ទាំង និង​ថវិកា​មួយចំនួន និង​ស័ង្កសី ចំនួន​១០០​សន្លឹក​។​ ពលរដ្ឋ និវត្តន៍​ជន និង​អតីត​យុទ្ធជន​ចំនួន​៣០​នាក់ ទទួលបាន ​សារុង​១ វែ​នតា​១ ​និង​ថវិកា​មួយចំនួន ។ សម្រាប់​ពលរដ្ឋ​ចូលរួម​ចំនួន​២០០​នាក់​ទទួលបាន​សារុង ១ និង​ថវិកា​មួយចំនួន​៕

photo_2016-04-11_11-55-06 photo_2016-04-11_11-55-09 photo_2016-04-11_11-55-07 photo_2016-04-11_11-55-03 photo_2016-04-11_11-55-02 photo_2016-04-11_11-55-05 photo_2016-04-11_11-55-04

មតិយោបល់