បង្រ្កាបជីសញ្ញាក្បាលគោខុសច្បាប់ជាង៨តោន
បន្ទាយមានជ័យៈ ជីសញ្ញាក្បាលគោខុសច្បាប់ជាង៨តោន ដែលនាំចូលតាមច្រកតំបន់សំពៅលូន និងច្រករបៀងធ្នង់ ស្រុកថ្មពួក ត្រូវបានបង្រ្កាបដោយមន្ត្រីការិយាល័យនីតិកម្មនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ។ ជីសញ្ញាក្បាលគោនាំពីប្រទេសថៃខុសច្បាប់ទាំងនោះដឹកតាមរថយន្តយីឌុប១គ្រឿងចេញពីច្រកតំបន់សំពៅលូន ខេត្តបាត់ដំបង និងដឹកតាមរថយន្តកាមរី១គ្រឿងទៀត ចេញពីច្រករបៀងធ្នង់គ្រប់គ្រង ដោយយោធាវរៈ៥០៥ ចំណុះសឹករងខេត្តបន្ទាយមានជ័យ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក សរុប១៧១ការ៉ុង ស្មើនិងទម្ងន់ជាង៨តោន ត្រូវបង្រ្កាបបាន ខណៈដែលរថយន្តទាំង២គ្រឿង បើកដឹកជីសញ្ញាក្បាលគោចេញពីច្រកព្រំដែនខាងលើឆ្លងកាត់ខេត្តបន្ទាយមានជ័យបម្រុងយកលក់ចែកចាយតាមដេប៉ូលក់សម្ភារៈកសិកម្មក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។…