អាជ្ញាធរ ត្រៀមជម្លៀសប្រជាជនស្រុកអន្លង់វែង ពីគ្រោះជំនន់ទឹកភ្លៀង
ឧត្តរមានជ័យៈ ដោយសារស្ថានភាពជំនន់ទឹកភ្លៀងបានហក់ឡើងខ្លាំង លើសកម្រិតកម្ពស់ប្រកាសអាសន្ន ដែលអាចបង្កឲ្យបងប្អូនប្រជាពលរដ្ឋមានគ្រោះថ្នាក់ជាយថាហេតុ អាជ្ញាធរមានសមត្ថកិច្ចបានត្រៀមរួចជាស្រេច ដើម្បីធ្វើការជួយសង្គ្រោះ ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលមានសុវត្ថិភាព។ ជាមួយគ្នានេះ អាជ្ញាធរក៏បានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវសហការរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន នៅពេលជួបគ្រោះទឹកជំនន់។ អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានប្រាប់ Post News ឲ្យដឹងថា នៅរយៈពេលប៉ុន្មានថ្ងៃនេះ…