អាងទឹកតាម៉ុក ភ្លៀងធ្លាក់ពីរថ្ងៃជាប់គ្នា បណ្តាលឲ្យហូរចូល លើសកម្រិតត្រូវតម្កល់ទឹកទុក

ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពិសេសនៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងកម្រិតកម្ពស់ ៨៨,១០ មម តាមបណ្ដោយជួរភ្នំដងរ៉ែកក្នុងភូមិសាស្រ្តស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បរិមាណទឹកបានហូរចូលក្នុងអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង លើសកម្រិតកម្ពស់អតិបរិមាដែលត្រូវតម្កល់ទុក និងបន្តហូរចូលអាងទឹកថ្មី ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង…

ព្រឹកនេះ អាងទឹកតាម៉ុក កើនឡើងកម្ពស់ប្រកាសអាសន្នហើយ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹកនៅអាងទឹក០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ទឹកមានកម្ពស់ ១,៩០ម៉ែត្រ ស្រកចុះ ០,៣០ម៉ែត្រ និងអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៨៦ម៉ែត្រ កើនឡើង ០,៣៦ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៤,១០ម៉ែត្រ…

រសៀលនេះកម្ពស់ទឹកមានការកើនឡើង នៅអាងទឹកតាម៉ុក

ឧត្តរមានជ័យៈ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២និង០០នាទី បរិមាណធារទឹកនៅក្នុងអាងទឹកតាម៉ុកមានកម្ពស់ ៣,៦៧ម៉ែត្រ កើនឡើង ០,១៧ម៉ែត្រ បើធៀបនិងម៉ោង ៧និង០០នាទីព្រឹក។

អាជ្ញាធរខេត្តឧត្តរមានជ័យ បញ្ជូនគ្រឿងចក្រ ត្រៀមលក្ខណៈអន្តរាគមន៍ជំនន់ទឹកភ្លៀង

ឧត្តរមានជ័យៈ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ នៅវេលាថៃ្ងត្រង់ថៃ្ងទី៤ ខែកញ្ញា ឆ្នាំ២០១៩ បានបញ្ជូនគ្រឿងចក្រ មកដល់អាងទឹកតាម៉ុកហើយ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍ ជំនន់ទឹកភ្លៀង ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕

ក្រុមការងារមន្ទីរធនធានទឹក!!! សម្រេចបើកទ្វារទឹកបន្ថែមទៀត ខណៈកម្ពស់ទឹកហក់ឡើងលើសពីតម្រូវការ

ឧត្តរមានជ័យៈ នៅថៃ្ងទី២៦ ខែសីហា ឆ្នាំ២០១៩ ព្រឹក ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅផ្នែកខាងលើក្នុងភូមិសាស្រ្តស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង បានបង្កឲ្យអាងទឹក០៥ និងអាងទឹកតាម៉ុក កម្ពស់ទឹកហក់ឡើងលើសពីតម្រូវការ ឆ្លៀតក្នុងឱកាសនេះក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ។ បានសម្រេចបើកទ្វារទឹកបន្ថែមទៀតក្នុងគោលបំណងរុញទឹកឲ្យបានលឿន តាមរយៈអាងទឹកទំនប់ថ្មីមកស្តុកទុកនៅអាងទឹកស្ទឹងស្រែងទី២ រួចបន្តទម្លាក់មកអាងទឹកស្ទឹងស្រែងទី១ ដើម្បីចែកចាយទៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប៕

ព្រឹកនេះ ស្ថានភាពអាងទឹកតាម៉ុក ទឹកកើនទ្បើងហូរកាត់សំណង់បង្ហៀរ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថៃ្ងទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថានភាពទឹក នៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់ ខេត្តឧត្តរមានជ័យ មានកម្ពស់ ៣,០៣ម៉ែត្រ ហូរកាត់សំណង់បង្ហៀរ ០,០៣ម៉ែត្រ៕

ទឹកក្នុងអាងទឹកតាម៉ុក បន្តកើនឡើងលើសកម្រិតប្រកាសការប្រុងប្រយត្ន័!

ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទឹកក្នុងអាងទឹកតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង បានកើនឡើងដល់កំពស់ ៣,៥៦ ម៉ែត្រ នាព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៧ នេះបន្ទាប់ពីទទួលបានបរិមាណទឹកយ៉ាងច្រើនពីតំបន់ផ្ទៃរងទឹកភ្លៀងរបស់ខ្លួនជាបន្តបន្ទាប់។ សូមបញ្ជាក់ផងដែរថា កម្ពស់ទឹកដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្ននៅអាងទឹកតាម៉ុក មានកម្រិត…

អាងទឹកតាម៉ុក បានបន្តកើនឡើងដល់កម្ពស់៣,៩៨ម៉ែត្រ ប្រកាសអាសន្ន

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង ៦ ល្ងាច ថ្ងៃទី ២៧ ខែសីហា នេះ ទឹកក្នុងអាងតាម៉ុក បានបន្តកើនឡើងដល់កំពស់ ៣,៩៨ ម៉ែត្រ (កំពស់ប្រកាសអាសន្ន ៣,៥០ ម៉ែត្រ)៕

គិតត្រឹមម៉ោង៣រសៀលនេះ អាងទឹកតាម៉ុកស្រកចុះប្រហែល០,៦០ ម៉ែត្រ

ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង៣រសៀលថ្ងៃទី ២៧ ខែកក្កដា នេះ ទឹកជំនន់នៅក្នុងអាងទឹកតាម៉ុក បានស្រកចុះប្រមាណ០,៦០ ម៉ែត្រ ហើយ (មើលឃើញបង្កាន់ដៃស្ពានឡើងវិញ) ហើយទឹកនៅតែបន្តស្រកចុះបន្ថែមទៀត។ ទោះជាបែបនេះក្តី ក្រុមការងាររបស់ក្រសួងនៅតែបន្តអន្តរាគមន៍ពង្រឹងតួទំនប់ ការពារកុំឲ្យប៉ះពាល់ដល់ផ្ទះសម្បែង ភូមិឋានបងប្អូនប្រជាពលរដ្ឋ ហើយបើពិនិត្យជារួម…

ភ្លៀងធ្លាក់៥ថ្ងៃជាប់គ្នា ធ្វើឲ្យទឹកក្នុងអាងទឹកតាម៉ុក ហក់ឡើងខ្ពស់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន!!!

ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញឲ្យឹងថា ភ្លៀងដែលបានធ្លាក់៥ថ្ងៃជាប់ៗគ្នា ក្នុងកម្រិតពី ៨៥-១០៥ មីល្លីម៉ែត្រ បានបង្កឲ្យទឹកក្នុងអាងទឹកតាម៉ុក ស្ថិតក្នុងស្រុកអន្លង់វែង ហក់ឡើងដល់កម្ពស់ ២,៨០ ម៉ែត្រ (កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន ២,៩០ ម៉ែត្រ) នារសៀលថ្ងៃទី២០ ខែកក្កដានេះ ។ សូមជម្រាបថា…