​អាលីយា៖ មិនមែន​សម្រាប់ខ្លួនឯង គឺមនុស្ស ១៤ លាន​នាក់

ស្រីស្រស់សម្បុរណ៍​ស្រអែម​ពោល​ពេញ​ទៅដោយវោហាសព្ទមិនចេះរីងស្ងួត​ នោះគឺ អាលីយា ដែល​ជា​ពិធីការិនី​ស្ថានីយ៍វិទ្យុ ហើយរសាត់ខ្លួនក្លាយទៅជា​តារាសម្តែង​ និង​តារាចម្រៀង​ មកទល់នឹង​ពេល​នេះ ​តារា​ស្បែកស្រអែម​រូបនេះ​ប្រឡូកក្នុងសង្វៀន​សិល្បៈអស់រយៈ​ពេល ៩ ឆ្នាំ​ទៅហើយ ។ ទោះបី​ជា​កេរ្តិ៍ឈ្មោះ​មិន​សូវល្បីប៉ុន្មាន​​តែ​ដោយការ​ស្រលាញ់​សិល្បៈ ហើយសិល្បៈ​គឺជា​វិថី​ដែល​ដឹកដៃ​ជីវិត​របស់​នាង​ឲ្យក្លាយ​ទៅជាមនុស្ស​ម្នាក់​មាន​មុខមាត់​នៅក្នុង​សង្គម មានមនុស្ស​ជា​ច្រើន​ទទួលស្គាល់​ និង​ស្គាល់រូបនាង​ដោយសារ​តែសិល្បៈ​នេះ ។ រយៈ​ពេល​ក្រោយ​មក​មាន​អ្នកគាំទ្រ​ និង​ប្រភពដែលស្និទ្ធ​ស្នាល​នឹងតារា​រូបនេះ បាន​គិត​ថា​​”អាលីយា ប្រហែលជា​ឈប់​ពីសិល្បៈ​ហើយ​មើល​ទៅនោះ…