ឌីជេ អាលីយ៉ា ធ្លាក់ខ្លួនសុំទាន រស់មួយថ្ងៃៗ
នៅលើហ្វេសប៊ុកក្នុងប៉ុន្មានថ្ងៃនេះ គេឃើញពិធីការិនី នាងវីជេអាលីយ៉ា ប្រកាសអំពាវនាវអោយផ្ដល់ជំនួយជួយនាងត្រឹមតែ១ដុល្លារ ដោយនាងអះអាងថាថវិកាបរិច្ចាគទាំងនោះបានជួយអោយនាងបានរស់មួយថ្ងៃៗ ក្នុងពេលដែលនាងហ៊ានសារភាពថាខ្លួនធ្លាក់ដល់កម្រិតរកបាយហូបលែងបានក្នុងពេលនេះ។ នាងថាខ្លួនរាល់ថ្ងៃរស់ដោយការសុំទានប៉ុណ្ណោះដោយខ្លះអោយបាយ ហើយខ្លះក៏អោយលុយបានរស់មួយពេលៗ បន្ទាប់ពីនាងលែងខ្មាស់ហើយប្រកាសសុំជំនួយនៅលើហ្វេសប៊ុក។ វីជេអាលីយ៉ា បានសារភាពក្រោយត្រូវអតីតមិត្តប្រុសប្រើអំពើហឹង្សា និងក្រោយត្រូវម្ចាស់ហាងរឹបអូសយកមុខរបររបស់នាងព្រោះតែអតីតមិត្តប្រុសគេចមិនដោះស្រាយជាមួយម្ចាស់ផ្ទះ បានធ្វើអោយនាងធ្លាក់ខ្លួនមិនមានសូម្បីតែលទ្ធភាពជួលបន្ទប់ស្នាក់នៅ។ នាងថាខ្លួនសម្រេចចិត្តបោះចោលសិល្បៈទាំងអស់ព្រោះតែមុខរបររបស់ខ្លួនត្រូវគេបង្ខាំងអស់ ហើយលុយឡាន ដែលធ្លាប់មានក៏ត្រូវលក់សងបំណុលក្នុងពេលរកអីលែងបាន។ នាងមិនមានសូម្បីតែបាយ៣ពេលនាពេលចុងក្រោយ ដោយប្រកាសឥតលាក់លៀមថាស្ថានភាពរបស់នាងមិនខុសពីអ្នកសុំទាននោះទេ ដោយសុំបន្ទប់គេស្នាក់នៅ សុំបាយគេហូប…