គ្រាន់​តែ​រឿង​បើករថយន្ត​ទាក់​ជាមួយនឹង​ខ្សែភ្លើង​ហៅ​មេ​មួយ​ជួយ​អន្តរាគមន៍​បង្ក​ជា​ជំលោះ​យ៉ាង​តឹងសរសៃក​

​រថយន្ត​ក្រឡុក​ស៊ីម៉ង​របស​ក្រុមហ៊ុនអិ​លអឹម​ខន​គ្រេតបាន​បើក​ទាក់ជាមួ​យ​នឹង​ខ្សែភ្លើង​និង​ខ្សែកាប​បងប្អូន​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​ដាច់​រាយប៉ាយ​ពាសពេញ​ផ្លូវ​ហើយ​បំរុង​ព្យាយាម​បើក​រថយន្ត​ក៏ត្រូវ​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​ស្ទាក់​ឱ្យ​ឈប់​ហើយ​ភាគី​ខាង​រថយន្ត​បង្ក​បាន​ហៅ​មេ​របស់​ខ្លួន​ឱ្យមក​ជួយ​អន្តរាគមន៍​ទើប​បង្ក​ឱ្យ​មាន​ជំលោះ​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹក​សរសៃ​កដោយ​ភាគី​ខាង​រថយន្ត​អាង​ខ្លួន​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ បាន​និយាយថា​មិន​ព្រម​សង​ចង់​យក​ទៅ​ដល់​ណា​ក៏​ទៅ​ចុះ​។​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​៤៥​នាទី​យប់​ថ្ងៃទី​១៣​ខែ​មករា​ឆ្នាំ​២០១៥​នៅតាម​បណ្តោយ​ផ្លូវបេតង​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ថ្មគោល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​ ​ប្រភព​ពត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ក្រឡុក​ស៊ីម៉ង​រថយន្ត​ក្រឡុក​ស៊ីម៉ង​របស​ក្រុមហ៊ុនអិ​លអឹម​ខន​គ្រេតបាន​បើកលឿន​ទាក់​ជាមួយនឹង​ខ្សែភ្លើង​និង​ខ្សែកាប​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​ដាច់​រាយប៉ាយ​ពាសពេញ​ផ្លូវ​ហើយ​បំរុង​ព្យាយាម​បើក​រថយន្ត​ក៏ត្រូវ​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​ស្ទាក់​ឱ្យ​ឈប់​ហើយ​ភាគី​ខាង​រថយន្ត​បង្ក​បាន​ទំនាក់ទំនង​ទៅ​មេ​របស់​ខ្លួន​ឱ្យ​បាន​ឡើង​លើ​រថយន្ត​បើក​រត់​យ៉ាង​លឿន​ដូច​ហោះ​មិន​ខ្វល់​ពី​គ្រោះថ្នាក់​ដល់​ន​ណា​ម្នាក់​ទាន់​តែ​សោះ​ក៏​ត្រូវ​សមត្ថកិច្ច​ដឹញ​ស្ទាក់​ចាប់បាន​នៅ​ជិត​រង្វង់​មូល​ចោមចៅ​។​មិន​តែ​ប៉ុណ្ណោះ​តៃ​តុ​រថយន្ត​បាន​ទំនាក់ទំនង​ទៅ​បក្សពួក​បើករថយន្ត​វី​ហ្គូពាក់​ស្លាក​លេខ​ខេមរភូមិមិ​ន្ទ​2 2-2790​មក​ជួយ​អន្តរាគមន៍​ជាច្រើន​នាក់​ទើប​បង្ក​ឱ្យ​មាន​ជំលោះ​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹក​សរសៃ​កដោយ​ភាគី​ខាង​រថយន្ត​អាង​ខ្លួន​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ បាន​និយាយថា​មិន​ព្រម​សង​ចង់​យក​ទៅ​ដល់​ណា​ក៏​ទៅ​ចុះ​។​ ​ ​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ដោះស្រាយ​ជា​បន្ត​ទៀត​៕ ​

ភាព​មិន​ប្រក្រតី​របស់​លោក​អធិការនគរបាល​ស្រុក​ថ្មគោល យឹម វិចិត្រ

​បាត់ដំបង​៖ កន្លងមក​មាន​រឿងអាស្រូវ​ជាច្រើន​ដែល​ជា​រឿង​មិន​ប្រក្រតី​បាន​កើតឡើង​នៅក្នុង​អធិការដ្ឋាន​​ស្រុក​ថ្មគោល ពិសេស​គឺ​រូប​លោក​អធិការ​ផ្ទាល់​តែម្តង​ដោយ​មាន​មជ្ឈដ្ឋាន​ជាច្រើន​កំពុង​រិះគន់​យ៉ាងខ្លាំង​​ក្នុងនោះ​ក៏​មាន​មន្ត្រីនគរបាល​នៅ​ក្រោម​ឱវាទ​ផងដែរ​. ។​ យោង​តាម​របាយ​ការ​របស់​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​បាត់ដំបង​ដែល​មាន​ឯកសារ​​យ៉ាង​ច្បាស់លាស់​បាន​លើកឡើង​ថា​បន្ទាប់ពី​បាន​ធ្វើការ​ស៊ើប​អង្គេត​ទៅលើ​បុគ្គល​ឈ្មោះ យឹម វិចិត្រ​​មាន​នាទី​ជា​អធិការ​នគរបាល​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង គឺ​មាន​រឿង​ដែល​មិន​ប្រក្រតី​ជាច្រើន​ត្រូវបាន​​លោក​អធិការ​នេះ​បិទ​សំណុំរឿង​ចោល​ដែល​សុទ្ធសឹង​ជា​បទល្មើស​ឧក្រឹដ្ឋ​បើ​ឧទាហរណ៍​រឿង​យ៉ាងខ្លី​​គឺ​មាន​ចោរកម្ម​លួច​ទឹក​ផ្លែឈើ​កំប៉ិកកំប៉ុក​ត្រូ​បាន​ម្ចាស់​ប្រើ​ព្រួញ​កណ្តុរ​បាញ់​ស្លាប់​ហើយ​ត្រូវ​គេ​បិទ​រឿង​​នេះ​ចោល​ដោយ​សំអាង​ថា​រក​ភស្តុតាង​មិនឃើញ​ឯ​អ្នកបាញ់​ក៏​រួចខ្លួន​។​ល​។​ នៅ​មាន​រឿង​ជាច្រើន​ទៀត​ដែល​គេ​រកឃើញ​នូវ​ភាព​មិន​ប្រក្រតី​របស់​លោក​អធិការ​រូបនេះ​​ម្យ៉ាងវិញទៀត​រាល់​ការប្រជុំ​នៅក្នុង​អធិការ​ម្តងៗ គឺ​លោក​អធិការ​បាន​ព្រមាន​ដាច់ខាត​ដល់​មេ​ប៉ុស្តិ៍​​និង​មន្ត្រី​ប៉ុស្តិ៍​គ្រប់​រូប​គឺ​មិន​អោយ​អ្នកណា​ម្នាក់​ផ្តល់​ព័ត៌មាន​អ្វី​មួយ​ដល់​អ្នក​សារព៌តមាន​ឡើយ​បើទោះបី​​រឿង​នោះ​ជា​ករណី​គ្រោះថ្នាក់​ចរាចរ​ក៏​ដោយ ដូច្នេះ​រាល់​ការបិទបាំង​ព័ត៌មាន​តើ​គេ​ធ្វើឡើង​ដើម្បី​អ្វី ហើយ​​មាន​ប្រយោជន៍​អ្វី ព្រោះ​សព្វថ្ងៃ​រាល់​កំលាំង​សមត្ថកិច្ច​ដែល​បង្ក្រាប​បទល្មើស​បាន​គេ​តែងតែ​ធ្វើ​ស​ន្និសិទ​​កាសែត​ដើម្បី​បាន​ផ្សព្វផ្សាយ​នូវ​ស្នាដៃ​ដែល​គេ​បង្ក្រាបបាន ហើយ​ក៏​គេ​ចង់អោយ​ប្រជាពលរដ្ឋ​ទូទៅ​​បានដឹង​នូវ​ហេតុ​ការ​ទាំងនេះ​ផង ចុះ​ដោយឡែក​លោក យឹម វិចិត្រ ដែល​ព្យាយាម​បិទបាំង​ព៌តមាន​​ក្នុង​គោលបំនង​អ្វី​? បើ​តាម​ប្រភព​ពី​មន្ត្រី​ប៉ូលីស​នៅក្រោម​ឱវាទ​បាន​និយាយថា…

ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​ទាំង​ព្រលឹម​

​បាត់ដំបង​៖ គ្រឿង​អល័ង្កានិង​លុយកាក់​ជាច្រើន​ត្រូវបាន​ក្រុម​ចោរ​ដែលមាន​គ្នា​ចំនួន​ពីរ​នាក់​ប្រមូល​យក​ទៅ​អស់​ព្រមទាំង​ ​បាន​ចង​ស្ត្រី​ដែល​ជា​ម្ចាស់ផ្ទះ​ផង​កាលពី​ថ្ងៃ​ទី 18-9-14 វេលា​ម៉ោង 8-30 នាទីំ​ព្រឹក ត្រង់​ចំនុច​ភូមិ ពពាលខែ ឃុំ​អូរ​តា​គី​ ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ខណ​:​ដែល​ម្ចាស់ផ្ទះ​ទាំងពី​នាក់​ប្តី​ប្រពន្ធដឹក​គ្នា​ត្រឡប់ម​ក​ពី​ផ្សារ​ជ្រៃ​ហើយ​ប្តី​បាន​ទំលាក់​ ​ប្រពន្ធ​អោយ​ចូល​ទៅ​ផ្ទះ​មុន​ដោយ​លោក​បាន​យក​រថយន្ត​ទៅ​លាង​. ។​ លោក​គី គឹ​ត អាយុ 61 ឆ្នាំ​បាន​រៀបរាប់ថា​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ…

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នឹង​កន្លែង ដោយសារ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​កិន​

​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង បើក​កិន​ពីលើ​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ចំណុច មុខ​សិប្បកម្ម​ធ្វើ​ទ្វារ​បង្អូច ហង្ស អេង ស្ថិតនៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ ។​ ​យោងតាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា គេ​ឃើញ​បាន​ឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្មាស់​ស៊េរី​ចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ​1G-2789 ក្នុង​ទិសដៅ​ពី​លិច​មក​កើត​ដោយ​ធ្វើដំណើរ​តាម​ផ្លូវ​បេតុង ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ…

ដោយសារ​ទឹកដោះ​ម្តាយ​ថ្លៃ បុរស​ម្នាក់​ត្រូវ​ចោរ​ប្លន់​ម៉ូតូ​ពីរដង បាញ់​មិន​ស្លាប់​យក​ម៉ូតូ​មិន​បាន​នៅ​សង្កាត់​ចោមចៅ​

​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ត្រូវ​ក្រុមចោរប្លន់​ប្រដាប់​អាវុធ​បាញ់​មួយ​គ្រាប់​ធ្លាយ​គូទ​ប្លន់​យក​ម៉ូតូ CBR​កាល​ពី​មួយ​ខែ​មុន​ដែល​មិន​បាន​សម្រេច​នោះ ពេលនេះ​ក៏​ត្រូវបាន​ក្រុម​ចោរប្លន់​យក​ម៉ូតូ​ម្ដង​ទៀត​ម៉ាក​ផូស​ហ្សា នៅតែ​មិន​បាន​សម្រេច​ទៀត តែ​ត្រូវ​រងរបួស​នារី​ដែល​ជា​សង្សារ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១១​ខែ​មិនា​ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​បេតុង​ឃុំ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​នៅ​មុនពេល​កើតហេតុ​បុរស​រងគ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​ផូស​ហ្សា ពណ៌​ខ្មៅ អត់​ស្លាក​លេខ ដឹក​នារី​ម្នាក់​ជា​សង្សារ​ពី​រង្វង់​មូល​ចោមចៅ​គោលបំណង​ចង់​ជិះ​ដើរលេង ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​សុទ្ធតែ​ស៊េរី​ឌ្រី​ម​សង់ C125 ទាំងអស់​បាន​ជិះ​ដេញ​តាម​រូបគេ​ពីក្រោយ ដល់​ចំណុច​ផ្លូវ​បេតុង​កន្លែងកើតហេតុ​ខាងលើ បុរសរងគ្រោះ​ក៏​ជិះ​ម៉ូតូ​លឿន​ហើយ​ស្រាប់តែ​មិន​ដល់​ចំណុច​កែង​ផ្លូវ​បេតុង​គេ​ក៏​បាន​ឃើញ​សមត្ថកិច្ច​កំពុង​ឈប់​ម៉ូតូ​ល្បាត​គេ​ក៏​បាន​ជិះ​ទៅរក​សមត្ថកិច្ច​ឲ្យជួយ…